ឃើញរ៉ែពេជ្រដ៏ធំ មានតម្លៃដល់ទៅ៣.៥លានដុល្លារ នៅប្រទេសតង់ហ្សានី

(អន្តរជាតិ)៖ នៅថ្ងៃទី២៤ ខែមិនុនា ក្រុមអ្នករុករករ៉ែមួយក្រុមតូចនៅក្នុងប្រទេសតង់ហ្សានី បានរកឃើញរ៉ែថ្មត្បូងពេជ្រដ៏ធំចំនួន២ដុំ ហើយបានលក់ទៅឲ្យរដ្ឋាភិបាល បានតម្លៃសរុបចំនួន៣.៥លានដុល្លារអាមេរិក។

នេះជាការរកឃើញរ៉ែថ្មពេជ្រដ៏ធំបំផុត មិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសតង់ហ្សានី។ ថ្មរ៉ែពេជ្រ ដែលមានព៌ណខៀវក្រម៉ៅ លាយស្វាយក្នុងមួយដុំមានទំហំប៉ុនកំភួនដៃ ត្រូវបានរកឃើញនៅតំបន់ Saniniu Laizer ដែលសម្បូរណ៍ទៅដោយធនធានរ៉ែ ដែលស្ថិតនៅភាគខាងជើងប្រទេសតង់ហ្សានី។

នៅទីនោះ មានការសាងសង់ របាំងការពារច្រកព្រំដែន ដើម្បីការពារការរត់ពន្ធថ្មរ៉ែពេជ្រ។ លោក Simon Msanjila រដ្ឋមន្ត្រីនៃក្រសួងរ៉ែនៃប្រទេសយង់ហ្សានី បានថ្លែងបញ្ជាក់ថា ព្រឹត្តការណ៍ថ្ងៃនេះ….ខ្ញុំសូមប្រកាសពីការទទួលស្គាល់អំពីទំហំថ្មរ៉ែមាសតង់ហ្សានីទាំង២ដុំនេះ ថាជាការរកឃើញជាប្រវត្តិសាស្ត្រ មិនធ្លាប់មានពីមុនមកតាំងពីមានការចាប់ផ្តើមរុករករ៉ែ។

ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរមួយនៅក្នុងស្រុក Simanjiro នៃតំបន់ Manyara នៅភាគខាងជើងនៃប្រទេសតង់ហ្សានី។

គួរបញ្ជាក់ថា ថ្មរ៉ែពេជ្រដុំទីមួយមានទម្ងន់៩.២៧គីឡូក្រាម និងដុំទី២មានទម្ងន់៥.១០គីឡូក្រាម។ ទូរទស្សន៍តង់ហ្សានីបានថតផ្សាយបន្តផ្ទាល់ ចេញពីតំបន់ Laizerជាទីកន្លែង ដែលរកឃើញថ្មរ៉ែពេជ្រនេះ និងបង្ហាញអំពីសកម្មភាព ដែលធនាគារកណ្តាល កំពុងប្រារព្ធការទិញលក់រ៉ែនេះ ជាមួយក្រុមអ្នករកឃើញវា៕ ដោយ៖សារឹទ្ធ(Micheal)