ខ្ញុំបាត់បង់ភ្នែកម្ខាង…ជាតម្លៃ ដែលត្រូវបង់ក្នុងការតវ៉ា ចំពោះអំពើដ៏ឃោរឃៅ របស់ប៉ូលីសអាមេរិក

(អន្តរជាតិ)៖ លោក Anthony Evansបាតុករម្នាក់ និងជាបុរសស្បែកខ្មៅ ដែលមានវ៍យក្មេងអាយុ២៦ឆ្នាំផងដែរនោះ បានយកដៃរបស់គាត់បាំងភ្នែកម្ខាង ហើយបាននិយាយទាំងក្តីឈឺចាប់ថា អ្នកដឹងទេ …ខ្ញុំចង់បញ្ជាក់ឲ្យអ្នកដឹងថា ខ្ញុំមិនដែលខ្លាចរាល់ការគម្រាមកំហែងណាមួយឡើយ។

Evanes បានរួមជាមួយបាតុករដទៃទៀត ចេញមកធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិល័យប៉ូលីស នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់កាលពីថ្ងៃទី៣១ ខែឧសភា ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់លោក ចច ហ្វ្លយ ដែលប៉ូលីសសម្លាប់ដោយយកជង្គង់សង្កត់ក និងដើម្បីទាមទារឲ្យបញ្ឈប់ការប្រកាន់ពូជសាសន៍។

លោកបាននិយាយរំលឹកអំពីហេតុការណ៍ ដែលបានកើតឡើងលើរូបគាត់ប្រាប់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃទី២៥ ខែមិថុនានេះថា ក្នុងពេលអំឡុងមានការតវ៉ានេះ ខ្ញុំនិងបងប្រុសរបស់ខ្ញុំបានចូលរួមជាមួយគ្នា​ ប៉ុន្តែដោយហ្វូងមនុស្សច្រើនពេកក៏បាននបែកគ្នា។ តែពេលនោះមានភាពតានតឹងនឹងគ្នាខ្លាំងណាស់ រវាងប៉ូលីសនិងបាតុករ។

គ្រាប់កាំភ្លើងកៅស៊ូ ត្រូវបានប៉ូលីសអាមេរិកបាញ់យ៉ាងប្រសាចដូចទឹកភ្លៀង ទៅលើហ្វូងបាតុករ។ ភ្លាមនោះរូបគាត់ បានប្រុងប្រៀបខ្លួនបកត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានអ្វីម្យ៉ាង បានបុកយ៉ាងគំហុកមកលើផ្ទៃមុខរបស់គាត់ ហើយឈាមក៏ហូរពេញផ្ទៃមុខ។ ទូរសព្ទ័ ក៏អស់ថ្ម។ គ្មានអ្នកណាជួយគាត់បានទេ ព្រោះសភាពការណ៍ពេលនោះ ច្របូកច្របល់ខ្លាំងណាស់។ គាត់បានរត់សំដៅទៅទីណា ដែលមានសុវត្តិភាព ប៉ុន្តែក៏មិនដឹងថាទីណាដែរ។ មានអ្នកបើករថយន្តម្នាក់ បានជួយយកអាសារគាត់។ ប៉ុន្តែពេលបើកមកជួបជាមួយប៉ូលីសអាមេរិក ដែលដាក់របាំងការពារផ្លូវបានឃាត់ហើយហៅអ្នកបើករថយន្តនោះទៅប្រាប់ថា លោកមិនត្រូវដឹកម្នាក់នេះទេ ព្រោះគេជាបាតុករប្រឆាំង ហើយរងរបួសនៅផ្លូវហាយវេយ៍(ទីកន្លែងធ្វើបាតុកម្ម)។

លោក Evanes បានសំដែងកំហឹងក្រេវក្រោដយ៉ាងខ្លាំង។ នេះហើយអំពើឧក្រឹដ្ឋ របស់ប៉ូលីសអាមេរិក៕ ដោយ៖សារឹទ្ធ(Micheal)