ទីក្រុងមួយ ដែលកសាងនាវាមុជទឹក ប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់រុស្សី មានអ្នកឆ្លង COVID-19 ចំនួន២០០០នាក់

(អន្តរជាតិ)៖ តាមកាសែត Moscow Timesបានផ្សាយនៅថ្ងៃនេះថា ទីក្រុង Severodvinsk នៃប្រទេសរុស្សី ដែលបានកសាងនាវាមុជទឹក២គ្រឿង ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ហើយកាលពីឆ្នាំមុន បានរងគ្រោះដោយសារការធ្វើតេស្តនុយក្លេអ៊ែរដ៏អាថ៌កំបាំងនោះ ឥឡូវនេះមានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង២,០០០ នាក់ហើយ។

ទីក្រុងនេះ ធ្លាប់ត្រូវបានយកជាកន្លែងធ្វើតេស្តនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០១៩ ហើយជាអកុសល បានផ្ទុះការសាកល្បងរ៉ុក្កែត បណ្តាលឲ្យកម្មករនុយក្លេអ៊ែរ៥នាក់ស្លាប់ និងមានការសាយភាយនូវវិទ្យុសកម្មផងដែរ។ ប៉ុន្តែទោះបីជាមានការឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19នេះក៏ដោយ ក៏ការកសាងនូវប្រភេទនាវា ដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែ រនៅតែបន្តពុំមានការអាក់ខានឡើយ៕ ដោយ៖សារឹទ្ធ(Micheal)