ព្រឹកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំ​ពេញ​​)៖ នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ធ្វើ​ការដុតបំផ្លាញ​គ្រឿង​ញៀន​ជិត៥​០​០​គីឡូ​ក្រាម​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទ​រ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ។​

ពិធី​នេះ​ ធ្វើ​ឡើង​នៅ​សាលសន្និ​បាត​ និង​ពិព័រណ៍​​កោះ​ពេជ្រ​​ ក្រោម​វត្ត​​មាន​ឧ​បនាយក​រដ្ឋមន្ត្រី​​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ព្រមទាំង​​មាន​ការអញ្ជើញ​ចូល​រួម​​ពីតំណាង​ក្រសួង​​ ស្ថាប័ន​ និង​ថ្នាក់​ដឹក​នាំ​​មកពី​បណ្តា​រា​ជធានី​-ខេត្ត​មួយ​ចំនួន​ផងដែរ​។​

គួររំលឹកថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គឿងញៀន​ តែង​តែ​រៀប​ចំ​ការដុតបំផ្លាញ​គ្រឿង​ញៀន​ ដែល​រឹបអូស​បាន​ពីឧ​ក្រិដ្ឋ​ជនជួញដូរ​គ្រឿង​ញៀន​ ក្នុង​ពិធី​អបអរ​សាទ​រ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​៕ ដោយ៖ យុទ្ធ