៥ខែ ដើមឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យជិត៩ពាន់នាក់

(ភ្នំពេញ) ក្នុងពិធីដុតបំផ្លាញគ្រៀងញៀននាឱកាសអបអរសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើក ឡើងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០កន្លងមកនេះសមត្ថកិច្ចបានបង្រាបបទល្មើស គ្រឿង ញៀនបានជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យជិត៩ពាន់នាក់។

លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ កាអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀនខុសច្បាប់លើកទី៥ (ពីថ្ងៃទី០១ខែមករាដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០) របស់រាជរដ្ឋាភិបាលត្រូវ បានចាត់ តាំងអនុវត្តន៍យ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ រួមមាន៖ វិធានការអនុវវត្តន៍ច្បាប់ ដោយ បង្ក្រាបបាន៤,៥១០ករណី  ឃាត់ខ្លួនជនសង្ស័យបាន៨,៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រាម។

ចំពោះវិធានការអប់រំផ្សព្វផ្សាយ ដោយបានគ្រប់ដណ្តប់ ទៅលើ អ្នកមកទទួលយកសាអប់រំចំនួនជាង២លាន ១សែននាក់។

ទន្ទឹមនេះ វិធានការព្យាបាល និង ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀន គ្រឿង ញៀនចំនួន១ម៉ឺននាក់។

លោក មាស វិរិទ្ធ បានបន្ថែមថា វិធានការដ្ឋបាលអនុវត្តន៍ បានចំនួន ៦០៥ លើក លើ៩គោលដៅ និងបានធ្វើតេស្តរកសារធាតុញៀនលើមុខសញ្ញាមានតម្រុយ ប្រើ ប្រាស់គ្រឿងញៀនមួយចំនួនធំថែមទៀត។

ជាមួយគ្នានេះដែរ ក្នុងទិវាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន អំពាវ នាវឱ្យ មាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យ បានល្អដើម្បី ឱ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀស ផុត ពី បញ្ហាគ្រឿង ញៀន បញ្ហាកូវីដ១៩ និងបញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត៕ ដោយ៖ Micheal