ព្រឹទ្ធសភាអាមេរិក គាំទ្រច្បាប់ដាក់ទណ្ឌកម្មចិន អំពីច្បាប់សន្តិសុខថ្មីហុងកុង

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters  នាព្រឹកថ្ងៃទិ២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងដាក់ទណ្ឌកម្មជាចាំបាច់ ទៅលើប្រជាជន ឬក្រុមហ៊ុន​ ដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការរឹតត្បិតស្វ័យភាពរបស់ទីក្រុងហុងកុង អំពីច្បាប់សន្តិសុខថ្មីរបស់ទីក្រុងប៉េកាំងសម្រាប់ទីក្រុងនេះ ។

វិធានការណ៍នេះ ក៏រួមបញ្ចូលទាំងការដាក់ទណ្ឌកម្មលើធនាគារ ដែលធ្វើជំនួញជាមួយនរណាម្នាក់ ដែលត្រូវបានគេរកឃើញថា បានគាំទ្រការបង្ក្រាបលើស្វ័យភាពទឹកដីហុងកុង ។

ច្បាប់ស្វ័យភាពហុងកុង” ត្រូវបានអនុម័តដោយការយល់ព្រមជាឯកច្ឆន្ទ ។ ដើម្បីក្លាយជាច្បាប់ពេញលេញ ត្រូវឆ្លងកាត់សភាតំណាងរាស្ត្រ ហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Chris Van Hollen បាននិយាយនៅក្នុងព្រឹទ្ធសភាថា ច្បាប់នេះនឹងផ្ញើសារយ៉ាងច្បាស់ទៅកាន់ទីក្រុងប៉េកាំង ថា នឹងមានផលវិបាក ប្រសិនបើធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាពរបស់ហុងកុង ។

ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនកាន់តែអាក្រក់ទៅៗ ចាប់តាំងពីជំងឺរាតត្បាតកូរ៉ូណា បានចាប់ផ្តើមនៅក្នុងប្រទេសចិន និងបានវាយលុកទៅដល់សហរដ្ឋអាមេរិក ។

ច្បាប់សន្តិសុខរបស់ប្រទេសចិន បានជំរុញឱ្យលោក Trump ចាប់ផ្តើមដំណើរការដើម្បីលុបចោលឋានៈពិសេស ដែលបានអនុញ្ញាតឱ្យហុងកុង នៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ។

ព្រឹទ្ធសភាក៏បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយ ដែលណែនាំដោយលោក Hawley ធ្វើការថ្កោលទោស ចំពោះច្បាប់សន្តិសុខដែលបានស្នើឡើងរបស់ចិន ៕ ដោយ៖ សារីទ្ធ(Micheal)

TOPSHOT – Pro-democracy protesters are arrested by police in the Causeway Bay district of Hong Kong on May 24, 2020, ahead of planned protests against a proposal to enact new security legislation in Hong Kong. – The proposed legislation is expected to ban treason, subversion and sedition, and follows repeated warnings from Beijing that it will no longer tolerate dissent in Hong Kong, which was shaken by months of massive, sometimes violent anti-government protests last year. (Photo by ISAAC LAWRENCE / AFP) (Photo by ISAAC LAWRENCE/AFP via Getty Images)
Police stand guard outside a high end fashion store in Hong Kong on May 21, 2020. – China’s parliament said on May 21 it will discuss a proposal for a national security law in Hong Kong at its annual session, in a move likely to stoke unrest in the financial hub. (Photo by Anthony WALLACE / AFP) (Photo by ANTHONY WALLACE/AFP via Getty Images)