BREAKING NEWS : ក្រសួងសុខាភិបាល ប្រកាសរកឃើញមាន​ករណីឆ្លង៩នាក់ទៀត ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ នាព្រឹក​ថ្ងៃទី២៧ ខែមិថុនា នេះ ក្រសួងសុខាភិបាលកម្ពុជា បាន​ប្រកាសពីការរកឃើញករណីឆ្លង៩នាក់ទៀតនៅកម្ពុជា ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី។ អ្នកទាំងនោះ ទើបត្រឡប់មកពីឥណ្ឌូណេស៊ី។

ដោយឡែកនៅថ្ងៃនេះ ក៏មានអ្នកជំងឺកូវីដ១៩ម្នាក់ បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតិចេញពីមន្ទីរពេទ្យរុស្ស៊ី។ អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ដែលត្រឡប់មកពីសហរដ្ឋអាមេរិក។

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ ដោយ៖ យុទ្ធ