ស្ថានការណ៍កាន់តែក្តៅហើយ! ឥណ្ឌាឈប់ទិញផលិតផលអាមេរិក ផលិតនៅចិន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅព្រំដែន

(អន្តរជាតិ) មន្ត្រីគយនៅឯកំពុងផែដ៏សំខាន់មួយរបស់ឥណ្ឌា បាននឹងកំពុងចាត់ដឹកបញ្ជូនទៅវិញ នូវមុខទំនិញរបស់ចិនរួមទាំងផលិតផលិតផលអាមេរិក ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន។

មុខទំនិញទាំងនោះរួមមាន ផលិតផលរបស់ក្រុមហ៊ុនApple ,Dell ,Cisco និងFord Motorជាដើម។

យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមអ្នកឡបប៊ី ដែលតំណាងឲ្យក្រុមហ៊ុនអាមេរិក ដែលគេដឹងថាជាដៃគូជាយុទ្ធសាស្ត្រឥណ្ឌាអាមេរិក បានធ្វើលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា ដើម្បីឲ្យជួយទប់ស្កាត់ការនាំចូលទំនិញទាំងនេះ។

ក្រុមនេះបាននិយាយថា អាជ្ញាធរបាន បញ្ឈប់នូវរាល់ទំនិញឧស្សហកម្មទាំងឡាយ ដែលនាំចូលពីប្រទេសចិននៅតាមកំពង់ផែ និងព្រលានយន្តហោះសំខាន់ៗជាច្រើន។

កាលពីថ្ងៃអង្គារកន្លងទៅនេះ សមាគម India Cellula and Electronics  Association បានបញ្ជូនព័ត៌មានទៅកាន់សមាជិករបស់ខ្លួន ដោយបញ្ជាក់ថា គ្របព្រលានយន្តហោះទាំងនៅញូដេលី មុមបៃ និងចេនណៃ នឹងត្រូវធ្វើការត្រួតពិនិត្យជាថ្មី ដើម្បីបញ្ជាក់ឲ្យច្បាស់ថា គ្មានផលិតផលណាមួយរបស់ប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យនាំចូលប្រទេសឥណ្ឌានោះទេ។

បម្រាមនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការប៉ទង្គិចគ្នារវាងកងទ័ព នៃប្រទេសទាំង២នៅតាមព្រំដែន ត្រង់ចំនុចភ្នំហិមាល័យកន្លងទៅនេះ ដែលធ្វើឲ្យកងទ័ពឥណ្ឌាស្លាប់អស់២០នាក់។ បន្ទាប់មកពួកនិយមជ្រុល បានបំផុសឲ្យមានកំហឹងជាតិសាសន៍ ប្រឆាំងចិនតែម្តង៕ ដោយ៖សារឹទ្ធ(Micheal)