ជនជាតិចិនម្នាក់អង្គុយលើកៅអីសុខៗ ស្រាប់ងងឹតមុខរួចដួលដាច់ខ្យល់ស្លាប់

(ពោធិសាត់)៖ សេចក្តីរាយការណ៍មួយពីស្រុកវាលវែងបានអោយដឹងថា មានជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអាគារស្នាក់មួយកន្លែង នៅស្រុកវាលវែង ខេត្តពោធិសាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៤៥នាទី ថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចអាគារស្នាក់នៅរបស់ជនជាតិចិន ដែលស្ថិតនៅក្នុងសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់ ។

សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា សាកសពរបស់ជបជាតិចិនខាងលើនេះមានឈ្មោះ លី ជីងមូ(Li Jingmou) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ចុងភៅ(ធ្វើនំប៉ាវ)ស្នាក់នៅអាគាររបស់ជនជាតិចិន ។

អធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាងឡេង បានអោយដឹងតាមរយះទូរសព្ទនៅព្រឹកថ្ងៃទី២៧មិថុនា២០២០ដោយ ផ្អែកតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថាជនជាតិចិនខាងលើ គាត់បានដើរមកអង្គុយលើកៅអីក្នុងអាគារស្នាក់នៅរបស់ជនជាតិចិនសុខៗ ស្រាប់តែងងឹតមុខរួចដួលបន្តិចម្តងៗទៅលើតុធ្លាក់ពីលើកៅអីសន្លប់រួចបញ្ជូនក៍ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំថ្មដា ដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកការសង្គ្រោះមិនទាន់ក៏បានដាច់ខ្យល់ស្លាប់ ។

អធិការនគរបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីការស្លាប់ជនជាតិចិនរួចមកសាកសពត្រូវបាន ដឹកបញ្ជូនទៅមន្ទីរកាន់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យបន្ត ចំណែកទីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើការហ៊ុមព័ទ្ធទីកន្លែង ដោយមានកម្លាំងយើងដេកចាំដោយផ្ទាល់រងចាំព្រឹកទើបធ្វើការពិនិត្យកន្លែងកើតហេតុ ៕ ដោយ សុក្ខារិន (យុទ្ធ)