លោកត្រាំបង្អាប់ថា សភាពការណ៍នៅស៊ីកាហ្គោ អាក្រក់ជាងនៅអាហ្វហ្កានីស្ថានទៅទៀត

(អន្តរជាតិ) លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយបង្អាប់ថា សភាពការណ៍នៅក្នុងរដ្ឋស៊ីកាហ្គោ ដែលគ្រប់គ្រងដោយអភិបាលរដ្ឋ មកពីគណបក្សប្រជាធិបតេយ្យ មានសភាពអាក្រក់ជាងសភាពការណ៍អាហ្វហ្កានីស្ថានទៅទៀត។

ជាពិសេសបញ្ហានេះ វាអាក្រក់តាំងពីពេលដែលលោក បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតី ដោយគាត់អនុញ្ញាតិឲ្យមានឧក្រឹដ្ឋកម្ម និងកើតមានអំពើហឹង្សាជាបន្តបន្ទាប់។

លោកត្រាំ បាននិយាយប្រាប់សារព័ត៌មាន Fox News ដែលជិតស្និទ្ធជាមួយគាត់ថា ស៊ីលាហ្គោគឺជាឧទ្ទាហរណ៍….គឺថាវាអាក្រក់ជាងអាហ្វហ្កានីស្ថាន និងប្រទេសហុងឌូយរ៉ាស់ទៅទៀត។

លោកត្រាំបាននិយាយទៀតថា យើងមានទីក្រុងនៅក្នុងរដ្ឋខ្លះ ដែលសភាពការណ៍វាអាក្រក់ខ្លាំងណាស់ ….កន្លែងខ្លះលើសពីអាក្រក់ទៅទៀត ដូចជានៅទីក្រុង Detroit…សូមក្រឡេកមើលអ្វីខ្លះ ដែលវាបានកើតឡើងនៅទីក្រុង Oakland ,Baltimore…..ទីក្រុងទាំងនេះមើលទៅដូចជាឋាននរកអីចឹង។

លោកត្រាំបានបញ្ជាក់ថា ទីក្រុងទាំងនេះសុទ្ធតែដឹកនាំ ដោយអភិបាលរដ្ឋ មកពីគណបក្សប្រជាធិបតេយ្យទាំងអស់។

លោកត្រាំបានព្រមានថា លោកនឹងលូកដៃអន្តរាគមន៍ចូលក្នុងទីក្រុងSeattle, និងទីក្រុងវ៉ាស៊ីនតោន ជាទីកន្លែង ដែលពួកបាតុករបានបិទតំបន់មួយចំនួន ហើយកាន់កាប់ដូចជា តំប់ស្វយ័តដល់ទៅ៦តំបន់ ដើម្បីរារាំងមិនឲ្យប៉ូលីសចូលទៅបាន។

មានការបាញ់ប្រហារពីសំណាក់ប៉ូលីសនៅតំបន់នេះ ដែលធ្វើឲ្យមនុស្សម្នាក់ស្លាប់។ ក្រោយការស្លាប់របស់ជនជាតិស្បែកខ្មៅលោកចច ផ្លយ បានបណ្ដាលឲ្យមានការផ្ទុះបាតុកម្មហឹង្សាទូទាំងអាមេរិក៕ ដោយ៖សារឹទ្ធ (Micheal)