HOT NEWS៖ អ្នកឆ្លងកូវី១៩ នៅសហរដ្ឋអាម៉េរិក កើនជាង២.៥ លាននាក់ តែ CDC ថាមាន ២០លានករណី

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីអ្នកឆ្លង និងស្លាប់ដោយវីរុសកូវីដ១៩ ចេញពីគេហទំព័រ worldometer នាវាលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅសហរដ្ឋអាម៉េរិក បានកើនឡើងដល់២,៥៥២,៤៤៦ករណី ក្នុងនោះអ្នកជំងឺសរុប១២៧,៦១៩នាក់ស្លាប់ និងជាង១លានអ្នកផ្សេងទៀត បានជាសះស្បើយ។
ដោយឡែកបើយោងតាមគេហទំព័រសារព័ត៌មាន NPR នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា តាមការសន្និដ្ឋានពី មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺឆ្លងរបស់អាមេរិក​ បានបញ្ជាក់ថា ​តួលេខពិត​ពីអ្នកឆ្លង​កូវីដ​១៩​ នោះគឺមានមនុស្ស ២០លាននាក់ មិននមែនជាង២លាននាក់ដូចបច្ចុប្បន្ននោះទេ​។

ការសន្និដ្ឋានខាងលើ បានបន្តទៀតថា  ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​១០០​ នាក់​ គឺ​មានចំនួន​ពី​៥​ ទៅ​៨​នាក់​ មាន​ផ្ទុក​កូវីដ​ ១៩​។

គួរបញ្ជាក់ផងដែរថា នៅទូទាំងពិភពលោក គិតត្រឹមព្រឹកនេះ ចំនួនឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៩,៨៩៥,៩៥៣  ករណី ហើយក្នុងនោះមនុស្សជាងជិត៥០ម៉ឺននាក់បានស្លាប់ និងជាង៥.៣លាននាក់ បានជាសះស្បើយឡើងវិញ៕ ដោយ៖ Micheal