យុវជនម្នាក់ចិត្តខ្លាំង ខឹងម្ដាយប្រើពេក រត់ទៅផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួន !

(កំពង់ឆ្នាំង)៖ យុវជនចិត្តខ្លាំងម្នាក់ខឹងម្តាយប្រើបានរត់ទៅផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួនឯង ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិស្ទឹងជ្រៅឃុំកំពង់ព្រះអគ្គីស្រុកបរិបូណ៍ខេត្រកំពង់ឆ្នាំង ។

យុវជនចិត្តខ្លាំងផឹកថ្នាំបាញ់ម្ទេសប៉ងសម្លាប់ខ្លួនខាងលើនេះត្រូវបានគេអោយស្គាល់ឈ្មោះថា រ៉ងផាឡោះ ភេទប្រុសអាយុ២២ឆ្នាំនៅលីវរសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។

ប្រភពពីម្តាយជនរងគ្រោះបានអោយដឹងនៅក្នុងមន្ទីពេទ្យថា នៅមុនពេលកើតហេតុយវុជនរងគ្រោះខាងលើ ត្រូវបានគាត់ជាម្តាយប្រើអោយទៅជួយបេះត្រប់នៅចំការ ខណៈដែលយុវជនរងគ្រោះខាងលើកំពង់ផឹកស្រា បើតែមិនដឹងយ៉ាងម៉េចបានខឹងច្រឡោតរត់ទៅទាញដបថ្នាំបាញ់ម្ទេសចំណុះ១លីត្រចុះទៅកំពង់មាត់ទន្លេ រួចក៏ផឹកថ្នាំនោះតែម្តង ។

ដោយបាត់យុវជនខាងលើមិនឃើញឡើងមកវិញ ក្រុមគ្រួសារសាច់ញ្ញាតិនាំគ្នាផ្អើលចុះកំពង់ទឹកទន្លេ ក៍ឃើញយុវជនដេកស្តូកស្តឹងមិនកម្រើក ហើយក៍មិនឃើញមានដបថ្នាំនៅក្បែខ្លួនទេ ក៏នាំគ្នាលើកយកមកផ្ទះដោយស្ថានភាពមិនស្រួលក៏ដឹកតាមការណូតយកមកមន្ទីពេទ្យខេត្តដើម្បីសង្គ្រោះ ។

ក្រុមគ្រូពេទ្យខេត្តបានអោយដឹងថា ដោយសារស្ថានភាពជនរងគ្រោះបានមកដល់ពេទ្យនៅម៉ោង៩យប់ ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ធ្វើអោយជនរងគ្រោះផុតពីសេចក្តីស្លាប់ផងដែរ ។ បច្ចុប្បនជនរងគ្រោះកំពង់ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តផងដែរ ៕ ដោយ សុក្ខារិន (យុទ្ធ)