មន្ត្រីប៉ូលីសម្នាក់ និងសកម្មជនតាលីបង់១២ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

(ភ្នំពេញ)៖ តាមប្រភពពីSputnik បានផ្សាយឲ្យដឹងថា មន្ត្រីប៉ូលីសម្នាក់ និងសកម្មជនតាលីបង់ចំនួន១២នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការប៉ទង្គិចគ្នា ដោយប្រដាប់អាវុធនៅស្រុក Mirzaka ភាគខាងកើតនៃប្រទេសអាហ្វហ្កានីស្ថាន។

ពួកតាលីបង់ មិនទាន់មានប្រតិកម្មចំពោះព័ត៌មាននេះនៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យខេត្តកាន់ដាហា បានបញ្ជាក់ថា សមាជិកក្រុមភេរវកម្មចំនួន១២នាក់ ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារមួយ ដឹកនាំដោយកងកម្លាំងណាតូ នៅភាគខាងត្បូងខេត្តកាន់ដាហា។

គួរបញ្ជាក់ថាបើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពហើយក្តី ក៏អំពើហឹង្សា និងការប៉ះទង្គិចគ្នា ដោយអាវុធ នៅតែកើតមាននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕ ដោយ៖សារឹទ្ធ(Micheal)