ចិនព្រមានថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម អាចនឹងអន្តរាយប្រសិនបើអាមេរិកហ៊ាន ដើរឆ្លងបន្ទាត់ក្រហម

(អន្តរជាតិ) បន្ទាបពីបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជុំទី១រវាអាមេរិច និងចិនហើយនោះ  វានៅជំហានមន្ទាប់ទៀត ដើម្បីឆ្ពោះទៅសម្រេចឲ្យបាន នូវកិច្ចព្រព្រៀងទាំងស្រុងមួយ រវាងប្រទេសទាំង២។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះយ៉ាងខ្លាំង។

អាមេរិក បានចោទប្រកាន់ប្រទេសចិនថា ជាអ្នកពង្រាយនូវវីរុសCOVID-19 ដែលបំផ្លាញសេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរបំផុត។ ប៉ុន្តែចិនបានច្រានចោលការចោទប្រកាន់នេះ និងបានព្រមានក្រុងវ៉ាស៊ីនតោនថា អ្វីដែលសម្រេចបាននូវកិច្ចព្រមព្រៀងជំហានទី១នៃពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលរួមមានទាំងផលិតផលកសិកម្មរបស់អាមេរិកផងនោះ អាចនឹងត្រូវបញ្ឈប់ទៅវិញ ប្រសិនបើអាមេរិក ហ៊ានដើរឈានហួសពីបន្ទាត់ក្រហមហើយថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងណាមួយ ត្រូវតែបញ្ឈប់ដាច់ខាត។

តាមប្រភពព័ត៌មានមិនបញ្ចេញប្រភពមួយ បានបញ្ជាក់ថាការព្រមាននេះ បានធ្វើឡើងដោយលោក Yang Jie chi អ្នកការទូតជាន់ខ្ពស់ចិន ក្នុងពេលជួបជាមួយគណៈប្រតិភូ ក្រសួងការបរទេសអាមេរិក ដឹកនាំដោយលោករដ្ឋមន្រីMike Pompeo ដោយ៖សារឹទ្ធ (Micheal)