នារីរូបស្អាតម្នាក់ បើករថយន្តបោះពួយយ៉ាងលឿន រេចង្កូតធ្លាក់ផ្លូវចូលក្នុងបឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង…!

(កណ្ដាល) គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ចូលបឹង បណ្ដាលឲ្យស្លាប់នារីម្នាក់ ដែលករណីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង២៣ និង ៣០នាទីចំណុច ខាងមុខបូរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ

បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មានរថយន្តមួយគ្រឿង ម៉ាកTOYOTA CAMRY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-7274 បើកក្នុទិសដៅពីជើងទៅត្បូងពីច្រមុះជ្រូកក្បាលថ្នល់ ទៅស្តុប៦០ម៉ែត្រ។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ រថយននោះក៏បានរេចង្កូតមកឆ្វេង ធ្លាក់ផ្លូវក្រឡាប់ចូលបឹង បណ្ដាលឲ្យអ្នកបើកបរស្លាប់តែម្ដង។

ជនរងគ្រោះជាអ្នក បើករថយន្តឈ្មោះ មាន ចាន់វលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោពេលកើតហេតុ មធ្យោបាយ ដែលពាក់ព័ន្ធត្រូវបានប្រគល់ជូនក្រុមគ្រួសារ

ដោយឡែកបើយោងតាម ការសណ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ ដោយ៖សនសុភ័ក្ដ(Micheal)