មនុស្ស៤នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរូបសំណាក នៅខាងក្រៅសេតវិមាន

(អន្តរជាតិ)៖ មនុស្សចំនួន៤នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរូបសំណាកអតីតប្រធានាធិបតីអាមេរិក Andrew Jackson ដែលស្ថិតនៅខាងក្រៅសេតវិមាន នៅក្នុងបាតុកម្មមួយដែលបានធ្វើឡើង ដើម្បប្រឆាំងនឹងការប្រកាន់ពូជសាសន៍នៅក្នុងសហារដ្ឋអាមេរិកកាលពីថ្ងៃទី២៧ខែមិថុនា។

លោកដូណាល់ ត្រាំដែលកំពុងតែព្យាយាមពង្រឹងខ្លួនដើម្បីឲ្យគេមើលមកឃើញថា គាត់ជាអ្នកអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ម្នាក់នៅមុនពេល៥ខែដែលការបោះឆ្នោតប្រធានាធិបតីនឹងមកដល់នោះក៏បានបង្ហោះតាមទ្វីតធើរ័របស់គាត់កាលពីថ្ងៃសៅរិ៍ដោយអំពាវនាវឲ្យប៉ូលីសកត់សម្គាល់នូវអត្តសញ្ញាណមនុស្សប្រមាណជាង១០នាក់ ក្នុងហ្វូងបាតុករដែលបានចូលរួមក្នុងការផ្តួលរូបសំណាកវិរបុរសជាច្រើននៅតាមទីសាធារណៈ។

កាលពីថ្ងៃចន្ទ័សប្តាហ៍មុន ពួកបាតុករបានវាយប្រហារទៅលើរូបសំណាក់អតីតប្រធានាធិបតីJohnsonជាអ្នកតំណាងឲ្យការកាប់សម្លាប់ទាសករនិងជាអ្នកដឹកនាំប្រទេសអាមេរិកពីឆ្នាំ១៨៦៥ដល់ឆ្នាំ១៨៦៩។

តាមរយៈវីដេអូឃ្លីប ប៉ូលីសបានកំណត់អត្តសញ្ញាណមនុស្សបានចំនួន៤នាក់ដែលបានចូលរួមដោយផ្ទាល់ក្នុងការបំផ្លាញរូបសំណាកនេះ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)