បុរសជនជាតិយ៉ាណូម៉ាមីដែលជិតផុតពូជ២នាក់ត្រូវបានសម្លាប់ក្នុងតំបន់ព្រៃអាម៉ាហ្សូន

(អន្តរជាតិ) បុរសជនជាតិយ៉ាណូម៉ាមី២នាក់ដែលត្រូវបានសម្លាប់កាលពីពេលថ្មីៗនោះ គឺជាស្នាដៃរបស់ក្រុមអ្នករុករ៉ែខុសច្បាប់នៅភាគខាងជើងនៃតំបន់ព្រៃអាម៉ាហ្សូន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៧ខែមិថុនា របស់ក្រុមអ្នកភ្នំ ដែលជាក្រុមជនជាតិតិចដើមមួយដ៏ធំនៅក្នុងប្រទេសប្រេស៊ីល ហើយក្រុមនេះបានរស់នៅផ្តាច់ខ្លួនទាំងស្រុងពីពិភពលោក។

បុរសជនជាតិដើមភាគតិចយ៉ាណូម៉ាមី ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង បន្ទាប់ពីក្រុមរបស់ពួកគេបានចូលទៅជិតជំរុំពួកអ្នករុករករ៉ែខុសច្បាប់មួយកន្លែង កាលពីថ្ងៃទី១២ខែមិថុនា ដើម្បីសុំស្បៀងអាហារទទួលទាននៅ៝តំបន់ភ្នំSerra de Parimaជាតំបន់អភិរក្សដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវេណេហ្សូអេឡា។

ពួកអ្នកភ្នំបានស្នើទៅរដ្ឋាភិបាលប្រេស៊ីលឲ្យចាត់វិធានការទៅលើអ្នករុករករ៉ែខុសច្បាប់ប្រមាណ២០.០០០នាក់ ដែលកំពុងតែធ្វើសកម្មភាពជីករុករករ៉ែមាននៅលើទឹកដីដ៏ពិសិទ្ធរបស់ពួកគេ ដែលពេលនេះពួកគេក៏កំពុងតែភ័យព្រួយអំពីការទទួលរងនូវការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ពីអ្នកចំណូលទាំងនោះដែរ៕ ប្រែសម្រួល៖សារឹទ្ធ (យុទ្ធ)