រយៈពេល ៧ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងឃាតកម្មដុតសម្លាប់ស្ត្រីរងគ្រោះ

(កំពង់ឆ្នាំង)៖ រយៈពេល ៧ថ្ងៃ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ស្ត្រីរងគ្រោះនៅក្នុងរោងចាំចំការមួយកន្លែង ។

នាយការរិយាលយ័ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកអនុសេនីយ៍ត្រី ប៊ុតធឿន បានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានការអនុញ្ញាតពីមេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧុត្តសេនីយ៍ត្រី សាក់សារ៉ាងនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំង លោក អ៉ិតសុធា ដឹកនាំដោយមេបញ្ជាការងកងរាជអាវុធហត្ថខេត្តសមត្ថកិច្ច បានបើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្សយ័ម្នាក់នាំយកមកធ្វើការសាកសួរនៅទៅបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

កិច្ចប្រតិបត្តការស្រាវជ្រាវរយះពេល៧ថ្ងៃ រហូតដល់ថ្ងៃទី២៧មិថុនា២០២០ ឈានដល់ការឃាត់ខ្លួន ជនសង្សយ័ម្នាក់ឈ្មោះ ញ៉េប សុខុម ភេទប្រុសអាយុ៦៧ឆ្នាំរសបៅភូមិក្រាំងកន្ទ្រោលឃុំពាមស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង ។

នាយការរិយាលយ័ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកអនុសេនីយ៍ត្រី ប៊ុតធឿន បានអោយដឹងថានៅមុនពេលកើតហេតុជនដៃដល់ជាមេភូមិឈ្មោះ ញ៉េប សុខុម ត្រូវបានគេពឹងពាក់ធ្វើជាមេបាក្នុងពិធីស៊ីស្លា ពេលនោះក៏មានស្ត្រីជនរងគ្រោះឈ្មោះ ជាថន នៅក្នុងពិធីនោះដែររហូតដល់ចប់កម្មវិធីស្ត្រីរងគ្រោះបានជិះម៉ូតូទៅមុននៅចំណុច ស្រែណី កន្លែងកើតហេតុម៉ោងប្រមាណជា១២និង២២នាទីយប់ បានទូរសព្ទណាត់ជួបគ្នា និងបានរួមរ័ក្សជាមួយគ្នា ។

សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថា នៅក្នុងពេលដែលរួមរ័ក្សជាមួយគ្នានោះ ស្ត្រីជនរងគ្រោះស្រាប់តែមានអាការះថប់ដង្ហើមបាត់បង់ស្មារតីបាត់មាត់ បាត់ក ទៅជាខ្យល់គ ពេលនោះជនដៃដល់បានបីស្ត្រីរងគ្រោះដាក់លើខ្ទមចាំចំការហើយបានយកបន្ទះក្តារ អង្កាមក្រាលពីក្រោម និងបានយកគំនរអុសព្រមទាំងដាក់ពីលើជនរងគ្រោះហើយដុតតែម្ដង បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានជិះគេចខ្លួនបាត់ ។

បច្ចុប្បន្នជនដៃដល់កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការសាកសួរកឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ។

សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មលើស្ត្រីរងគ្រោះខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង២២នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនៅចំណុចរោងចាំចំការមួយកន្លែងចំណុចស្រែថ្មី ក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ ដោយ សុក្ខារិន (យុទ្ធ)