ក្រសួងសុខាភិបាល ព្យាបាលជាសះស្បើយ​ បុរសជនជាតិខ្មែរម្នាក់ទៀត ដែលវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី​

(ភ្នំពេញ)៖ នាព្រឹថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១ករណីថ្មី ខណៈពុំមានករណីវិជ្ជមានថ្មី គិតត្រឹមព្រឹកនេះ ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជាជនជាតិខ្មែរ ត្រូវបានព្យាសះស្បើយ ក្រោយពីវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី  ។

សូមបញ្ជាក់ផងដែរ គិតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប១៤១ ក្នុងនោះមាន១៣០នាក់ បានជាសះស្បើយ និង១១ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ ដោយ៖ Micheal