សហគមន៍រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុសសំណូមពដល់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធជួយអភិវឌ្ឍន៍តំបន់ទឹកធ្លាក់ ដើម្បីអោយភ្ញៀវមកលេងកំសាន្តបានច្រើន

(កំពង់ឆ្នាំង)៖ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានទីតាំងនៅខាងលិច ក្រុងកំពង់ឆ្នាំងនិងមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រលាក់ខ្លួនក្នុងព្រៃភ្នំដ៍ត្រជាក់ ខ្យល់បរិសុទ្ធ។

តំបន់ទេសចរណ៍មួយនេះមិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាស័ម្ពន្ធអោយបានជឿនលឿននៅឡើយទេ ពិសេសបើមានសេវាផ្គត់ផ្គង់ចំណីអាហារកញ្ចុះអង្គុយលេងសម្រាប់បំរើដល់ភ្ញៀវទេសចរ ក្នុងខេត្តឬកនរៅខេត្តប្រាកដជានិងមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តមានចំនួនច្រើនឡើងជាមិនខានឡើយដោយសារផ្លូវធ្វើដំណើរបានល្អជាងមុនឆ្ងាយ ។

ប្រជាពលរដ្ឋមួយក្រុមជាផ្ញៀវទេសចរណ៍ ដែលនាំក្រុមគ្រួសារទៅលេងកម្សាន្តនៅតំបន់ទេសចរ ណ៍ទឹកធ្លាក់អន្លង់ស្វាយ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះបាននិយាយឱ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ ក្រុមគ្រួសារលោកកាលពីឆ្នាំ២០១៩ ធ្លាប់បានមកលេងម្តងហើយនៅតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះ គឺមានកន្លែងទឹកហូរធ្លាក់ច្រើនកន្លែង ដែលអាចមុជលេងយ៉ាងសម្បាយរីរាយនៅក្នុងទ្រូងព្រៃភ្នំធម្មជាតិយ៉ាងស្រស់ត្រកាលតនរជាក់បំបាត់អស់នូវក្តីកង្វល់និងនឿយហត់ក្នុងការងារ ។

ប៉ុន្តែរយៈពេលជាងមួយឆ្នាំនេះហាក់ដូចជាមិនទាន់មានការអភិវឌ្ឍន៍អ្វីអោយបានប្លែកច្រើនឡើយ ពិសេសគឺសេវាកម្មចំណីអាហារសម្រាប់ភ្ញៀវទេសចរ បើសេវាលក់ចំណីអាហារមានកញ្ចុសគ្រប់គ្រាន់ដូចរមណីយដ្ឋាននានានោះ ពិតជាមានការទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តច្រើនជាមិនខានឡើយ។

ពាក់ពន្ធនិងការលើកឡើងខាងលើនេះ លោក នុត ហេង ប្រធានសហគមន៍ទេសរណ័ធម្មជាតិទឹកធ្លាក់អន្លុងស្វាយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា២០២០ចុងសប្តារ៍កន្លងទៅ បានបញ្ជាក់ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖សហគមន៍ទេសចរណ៍បានកើតឡើងតាំងពីឆ្នាំ២០០២ ដែលមានប្រជាពលរដ្ឋ៤ភូមិជាសមាជិក គឺមានភូមិដងស្លា ភូមិតាំងខ្សាច់ ភូមិមោង និងភូមិក្រសាំងដុះឡើង ។

ប្រធានសហគមន៍ទេសចរធម្មជាតិ បានអោយដឹងទៀតថា៖ ក្នុងឆ្នាំកន្លងមកអាជ្ញាធរឃុំបានចំណាយប្រាក់បដិភាគរបស់ឃុំ ជួសជុលកែលម្អផ្លូវលំប្រវែងជាង៤គីឡូម៉ែត ពីផ្លូវជាតិមកកាន់តំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅលេងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិផងដែរ ។

ដោយឡែកកន្លងមកក៏មានអង្គការមួយចំនួនបានជួយឧបត្ថម្ភថវិការតភ្ជាប់ប្រព័ន្ធទុយោទឹកពីចង្កេះភ្នំឱរ៉ាល់ មកកាន់ភូមិដ្ឋានអ្នកស្រុកដើម្បីឲ្យប្រជាពលរដ្ឋចំនួន៣ភូមិមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅរដូវប្រាំងនិងរដូវវស្សា និងបានជួយកសាងទីស្នាក់ការសហគមន៍ និងបានជួយកសាងបន្ទប់ទឹកមួយចំនួន នៅលើទីតាំងកំសាន្តតំបន់ទឹកធ្លាក់អន្លុងស្វាយ នេះផងដែរ ។

ប៉ុន្តែកន្លងមកដោយសារមានភ្ញៀវទេសចរណ៍មកលេងកំសាន្តតិចតួច គួបផ្សំជំងឺកូវវិត.១៩វាយលុកផងនោះ ធ្វើអោយសហគមន៍ពុំមានប្រាក់ចំណូលកសាងកញ្ចុះ សម្រាប់ភ្ញៀវអង្គុយលេងបានឡើយ ។ ចំពោះសេវាកម្មលក់ដូរចំណីអាហារវិញ សហគមន៍ក៏មិនទាន់រកបានដៃគូវិនិយោគបាននៅឡើយ ។

ហេតុនេះហើយសហគមន៍ទេសចរអន្លងើស្វាយសូមអពាវនាវដល់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ សប្បុរស ឬក្រុមហ៊ុនវិនិយោគ មេត្តាជួយសហការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងទីតាំងតំបន់ទឹកធ្លាក់អន្លង់ស្វាយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលបានចូលមកលេងកំសាន្តផង ។

សហគមន៍ទេសចរមានជំនឿថា បើមានដៃគូសេវាកម្មលក់ដូរចំណីអា ហារ មានអគ្គីសនីប្រើប្រាស់ផ្លូវកាន់តែល្អផងនោះ ពិតជាមានភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនមិនខានឡើយ ៕ ដោយ សុក្ខារិន (យុទ្ធ)