ប្រទះឃើញ ត្រីផ្សោតធំមួយក្បាល ងាប់អណ្តែតមកលើដីឆ្នេរកែវផុស ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ ប្រទះឃើញត្រីផ្សោតធំមួយក្បាល ងាប់អណ្តែតមកលើដីឆ្នេរកែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បើយោងតាមមន្ត្រីមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ត្រីផ្សោតខាងលើ មានទម្ងន់ធ្ងន់យ៉ាងតិចប្រហែល១០០គីឡូក្រាម។

លោកបានបន្ថែមទៀតថា ខណៈពេលនេះនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំអោយត្រីផ្សោតសមុទ្រនេះងាប់នៅឡើយ ដោយរង់ចាំខាងជំនាញជលផលចុះពិនិត្យ៕ ដោយ៖ Micheal