កម្លាំងនគរបាលចរាចរណ៏ផ្លូវគោកខេត្តបាត់ដំបងប្រើកណ្តាប់ដៃដែក ចុះឃាត់រថយន្តដឹកទំនិញសំពីងសំពោងយកទៅពិន័យតាមផ្លូវច្បាប់

(បាត់ដំបង) នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ដោយយោងការអនុវត្តន៏នឹងតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តមឧត្តមសេនីយ៍ទោអ៊ូចសុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់ដឹកនាំមតិរបស់លោកវរសេនីយ៍ឯកសាតគឹមសានស្នងការរងទទួលដឹកនាំការងារគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានចាត់កម្លាំងនគរបាលចរាចរណ៏នៅតាមគោលដៅនានាជុំវិញខេត្តជួយទប់ស្កាត់នូវរថយន្តដឹកទំនិញគ្រប់ប្រភេទ គឺអនុញាតិអោយត្រឹមម៉ោង៩ព្រឹកបើមិនគោរពតាមច្បាប់ទេគឺលោកនឹងធ្វើការពិន័យតាមច្បាប់ដោយមិនលើកលែងនោះទេ។

លោកវរសេនីយ៍ទោចាន់សុធីនាយការិយាល័យនគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៣នឹង៤៥នាទីថា កិច្ចប្រតិបត្តិការណ៏ដូចភ្លៀងរលឹមនេះផងដែរមិនមែនតែមួយថ្ងៃប៉ុននោះទេ គឺលោកបានដឹកនាំកម្លាំងចុះទប់ស្តាត់រាល់ការលបលួចចូលនៅក្នុងក្រុងបាត់ដំបង។ជាងនេះទៅទៀតគឺហាមដាច់ខាតមិនអោយមានការផ្ទេរទំនិញនៅតាមទីផ្សារចង្អៀតតែម្តង។

លោកនាយការិយាល័យដដែលបានបញ្ជាក់បន្ថែមថាការ ដឹកនាំឃាត់រថយន្តមួយចំនួនដែលដឹកទំនិញសំពីងសំពោងចូលមកក្រុងបាត់ដំបងក្នុងនោះបាននាំយកមកស្នងការដ្ឋានឱ្យធ្វើការផ្ទេរទំនិញចេញហើយបានធ្វើការផាកពិន័យរួមដោយកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត។

ជាចុងក្រោយលោកវរសេនីយ៏ទោចាន់ សុធីនាយការិយាល័យបានសង្កត់ធ្ងន់ថាយុទ្ធនាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ័ផ្លូវគោកបានចាប់ផ្តើមពីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០មកតែការកត់សម្គាល់ករណីល្មើសច្បាប់ចរាចណ៍នៅតែកើតមានជាបន្តបន្ទាប់ក្នុងនោះករណីយានយន្តដឹកទំនិញសំពីងសំពោងនៅតែជាបញ្ហានៅឡើយ   

សមត្ថកិច្ចនគរបាលនៅតែបន្តសកម្មភាពមិនឈប់ឈរទេលើការអនុវត្តច្បាប់ក្នុងនោះក៏សូមឱ្យមានការចូលរួមពីអ្នកប្រើប្រាស់យាយន្តដែលដឹកទំនិញនិងអ្នកប្រើប្រាស់យានប្រើប្រាស់ផ្លូវមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា៕ ដោយ ប៊ុនថេត (យុទ្ធ)