HOT NEWS៖ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង១០.៤លានករណី និងស្លាប់ជាង៥០ម៉ឺននាក់ដដែល

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់១០,៤០២,៨៩៧ ករណី ហើយក្នុងនោះមនុស្សសរុប ៥០៧,៥២៣នាក់ស្លាប់ និងជាង៥.៦លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង១០លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងសរុបជាង ២,៦៨១,៨០២ករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង១២ម៉ឺននាក់។

តាមតួលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ។

គួរម្លឹកផងដែរថា កាលពីម្សិលមិញនេះ គេហទំព័រដដៃលខាងលើ បានបង្ហាញថា ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានត្រឹមតែ១០,២៤២,៩៣២ករណី ហើយបើធៀបនឹងថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដមានរហូតដល់ជិត១៦ម៉ឺននាក់។

ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើការព្រមានផងដែរ ចំពោះប្រទេសមួយចំនួនដែលបានសម្រេចចិត្ត ឬមានចេតនាចង់ដកវិធានការរឹតត្បិតជុំវិញបញ្ហា COVID-19 ហើយអង្គការនេះក៏បានអំពាវនាវឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលនេះ ដោយកុំបន្ធូរដៃឲ្យសោះ៕ ដោយ៖ Micheal