លោក ចិន វិសាល អះអាងថា សាច់ជ្រូកឡើងថ្លៃដោយសារ កសិករបោះបង់ការចិញ្ចឹមជ្រូក, ជំងឺជ្រូកប៉េះអាព្រិច និងជំងឺកូវីដ ១៩

(ព្រៃវែង)៖ រឿងក្រុមអាជីវករលក់សាច់ជ្រូកលក់មិនដាច់ សល់ស្ទើរតែគ្រប់គ្នា ហើយណាមួយតម្លៃសាច់ជ្រូកហក់ឡើងខ្ពស់នៅផ្សារទ្រារ ស្រុកព្រះស្តេច ដែលមានជាង៣០ តូបឥឡូវនៅសល់ជា២០តូប ដោយខ្វះទន់បង្វិលត្រូវបង្ខំចិត្ត ឈប់លក់ និងមានអ្នកត្រៀមឈប់លក់បន្តទៀតនោះ ។

ថ្លែងប្រាប់ ភ្នាក់ងារ Sky News ព្រឹកថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២០នេះ លោក ចិន វិសាល ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តព្រៃវែង បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងតម្លៃជ្រូកហក់ឡើងថ្លៃ១kg ១៤៥០០រៀលនៅពេលនេះ ដោយសារកសិករ បោះបង់ការចិញ្ចឹមជ្រូកក្នុងស្រុក ណាមួយមានផ្ទុះជំងឺ ជ្រូកប៉េះអាព្រិចផងនោះ ដែលជាហេតុមានឱកាស ដល់ក្រុមហ៊ុនខ្នាតយក្ស ចំនួន២ ទី១ក្រុមហ៊ុន អង្គសារិទ្ធ មានជ័យ និង ក្រុមហ៊ុន ប៊ុត ចាន់ធូ ទទួលបានសិទ្ធិពីក្រសួងកសិកម្ម ដើម្បីនាំជ្រូកពីរប្រទេសថៃ ចូលមកលក់ចែកចាយក្នុងខេត្ត ព្រៃវែង ។

លោកបន្តថា ចំពោះរឿងឈ្មួញនាំជ្រូកថៃចូលក្នុងខេត្ត ព្រៃវែង រួចបន្តលក់ទៅប្រទេសវៀតណាម មិនខុសទេ ហើយក៏ មិនមែនជាហេតុបណ្តាលឲ្យជ្រូកឡើងថ្លៃនោះដែរ ហេតុផលលក់សាច់ជ្រូកមិនសូវដាក់ នោះគឺដោយសារតែ បងប្អូនប្រជាពលរដ្ឋជួបវិបត្តិ ជងឺកូវីដ 19 ទើបពួកគាត់ផ្អាក និងលុបចោល ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យ ជប់លៀង ជាដើម ។ ហើយឥឡូវនេះប្រជាកសិករបានងាកមកចិញ្ចឹមជ្រូកខ្លះវិញហើយ រីឯតម្លៃរឿងក្រុមអ្នកលក់សាច់ជ្រូកសុំបញ្ចុះថ្លៃនោះ ប្រហែលជាមិនអាចសមតាមសំណូមពរទេ ក្រុមហ៊ុនចុះបានត្រឹមតែ ៤០០រៀលទេ មានន័យថាជ្រូករស់លក់១kg តម្លៃ១៤១០០ រៀល ហើយទាល់តែទិញដល់ផ្ទះ ឧកញ៉ា ជឹម សុខ ទើបទទួលបានបញ្ចុះតម្លៃ ។ ដោយឡែក កសិករចិញ្ចឹមមាន់ ចិញ្ចឹមទា មានការកើនឡើង ២០% ។

សូមបញ្ជាក់ថាថ្មីៗនេះ តាមការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សុខុន ជារដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បង្ហាញថាក្នុងចំណោមខេត្ត ២៥ ក្រុងមានខេត្តព្រៃវែង ដែលគឺជាខេត្តផលិតស្បៀងបានច្រើនជាងគេធានានូវសន្តិសុខស្បៀង ទាំងសត្វ ស្រូវ អង្ករ បន្លែ ត្រី សាច់ រដ្ឋមន្ត្រីបានមានប្រសាសន៍ថាចាត់ទុកបានថាជាខេត្តដែលបានចូលរួមចំណែកផលិតនិងផ្គត់ផ្គង់ស្បៀងបានច្រើនជាងគេក្នុង បណ្ដាលរាជធានីខេត្តទាំង ២៥ សម្រាប់ឆ្នាំ ២០១៩-២០២០ នេះ ៕ ដោយ ជីវ័ន្ត (យុទ្ធ)