កាសឥតខ្សែ true wireless earbuds ដំបូងបំផុតរបស់ OnePlus នឹងលេច​រូប​រាង​លើ​ទីផ្សារ​ឆាប់ៗ​នេះ

កាសឥតខ្សែដំបូងបំផុតរបស់ OnePlus ត្រូវបានលេចពាក្យចចាមអារាមថាមកដល់ពេលឆាប់ៗនេះ ប៉ុន្តែមិន​ទាន់​មាន​ព័ត៌មានជាក់លាក់អំពីវានៅឡើយទេ។ រូបភាពចុងក្រោយពី​កាស​ឥតខ្សែរ​ OnePlus Buds បានបង្ហាញ​ពីកាស​ឥតខ្សែរពណ៌ខ្មៅជាមួយនឹងការរចនាបែប true wireless earbuds ស្រដៀង​នឹង​កាស​ FreeBuds របស់ Huaweiដែរ។

កាស​នេះ​ត្រូវ​បាន​គេ​រំពឹង​ផង​ដែរ​ថា​នឹង​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការកាន់​បន្ថយ​សម្លេង​រំខាន ដោយ​វា​ភ្ជាប់​មក​ដោយ​ឆ្នុក​ត្រជៀក​ពិសេស ប៉ុន្តែ​គេ​មិន​អាច​ទាយ​ដឹង​បាន​ទេ​ថា​វា​ភ្ជាប់​មក​ដោយ​បច្ចេក​វិទ្យា​ទប់​សម្លេង​រំខាន​ដូច​ដៃគូរ​ប្រគួត​ប្រជែងដូចជា Airpods Pro Sony និង​Google ជាដើម។

ដោយ៖ Vireak