យន្តហោះធុន Boeing 737 Max នឹង​ទទួល​សិទ្ធ​ហោះ​ហើរ​ឡើង​វិញ បន្ទាប់​ពី​ធ្លាប់​បាន​ធ្លាក់​ចំនួន ២ដង

ក្រុមហ៊ុនBoeing និងFAA  បានធ្វើការបញ្ជាក់ជាថ្មីជាបន្តបន្ទាប់នៅថ្ងៃចន្ទដែលនឹងកំណត់ថាតើយន្តហោះដឹកអ្នកដំណើរធុន Boeing 737 Maxនឹងត្រូវបានអនុញ្ញាតឱ្យចូលបម្រើសេវាកម្មពាណិជ្ជកម្មម្តងទៀតដែរឬទេ។ ក្នុងអំឡុងពេលដំណើរការរយៈពេល ៣ថ្ងៃ អ្នកស៊ើបអង្កេតនឹងសង្កេតមើលការអនុវត្តរបស់យន្តហោះនោះ និងវាយតម្លៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន Boeing ទៅប្រព័ន្ធបញ្ជាហោះហើរ MCAS ដែលត្រូវបានគេស្តីបន្ទោសយ៉ាងខ្លាំង ដោយសារការធ្លាក់រហូតដល់ពីរលើក នៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់។

ដោយ៖ Vireak