ថៃសម្រេច ដកបម្រាមជើងហោះហើអន្តរជាតិនៅថ្ងៃពុធនេះ

(ថៃ)៖ ប្រទេសថៃ ប្រកាសដកបម្រាមជើងហោះហើរអន្តរជាតិនៅថ្ងៃពុធនេះ តែស្ថិតក្នុង​លក្ខណ្ឌមួយចំនួន ខណៈជំងឺកូវីដ-១៩ នៅមិនទាន់ថមថយនៅប៉ែកលោកខាងលិច។

ការិយាល័យកាសចរណ៍ស៊ីវិលថៃ បានប្រកាសថា យន្តហោះ និង​មនុ​ស្ស ដែល​​ធ្វើដំណើរចូលប្រទេសថៃ ត្រូវតែគោរពតាមលក្ខណ្ឌដែលបានកំណត់ ពេល​​វេលា និង ច្បាប់ដែលត្រូវបានអនុញ្ញាត ក្រោមច្បាប់អន្តោប្រវេសន៍ ច្បាប់​ស្តីពី​ជំ​ងឺ​ឆ្លង ច្បាប់អា​កាសចរណ៍ និងក្រឹត្យក្នុងពេលមានអាសន្ន។

រដ្ឋាភិបាលថៃ បានយល់ព្រមឱ្យជនជាតិ បរទេសមួយចំនួន ធ្វើដំណើរចូលទៅក្នុង​ប្រទេសរបស់ខ្លួន រួមទាំងអ្នកដំណើរធ្វើជំនួញ និងជនជាតិបរទេសដែលមានគ្រួ​សារ​មានលិខិតអនុញ្ញាតការងារ ឬអ្នកស្រុករស់នៅក្នុងប្រទេស។

បើយោងតាមការិយាល័យអាកាសចរណ៍ស៊ីវិ ថៃយន្តហោះត្រូវបានហាមឃាត់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ ដើម្បី ការការពារជំងឺកូរ៉ូណា ខណៈដែលជំងឺក៍កាចសាហាវមួយនេះ នៅតែមានសន្ទុះនៅបរទេស៕ (ដោយ៖ ឡេង ដេត)