សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​ការ​ហាមឃាត់​គណនី​ប​ណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ទឹក​ប៉ូវ​កម្លាំង X Boost​, កំពុង​ផ្សព្វផ្សាយ​លក់​ភេសជ្ជៈ X Boost ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល

(ភ្នំពេញ) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើណ្តាសង្គមហ្វេប៊ុមានគណនីឈ្មោះទឹកប៉ូវកម្លាំង X Bost កំពុងផ្សព្វផ្សាយលក់ភេសជ្ជៈ X Boost ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ

អនុលោមតាមប្រកាសលេខ ៤៣០១ អប / អបចុះថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩ ស្តីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដើម្បីជៀសវាងការខាតបង់ប្រាក់កាសនិងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រនិងបំផ្ញើហួសពីការពិតដូចជា ស៊ិបានយូរវៃបានយូរខ្លាំងឡើងលឿនសំបូរទឹកកាមលឹង្គធំវែងកាត់បន្ថយទឹកនោមផ្អែមជួយតំរង់នោមតាមគណនីហ្វេប៊ុឈ្មោះទឹកប៉ូវកម្លាំង X Boost និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេប៊ុឈ្មោះទឹកប៉ូវកម្លាំង X Boost ដែលបានផ្សព្វផ្សាយលក់ភេសជ្ជៈ X Boost នេះទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អប / អបចុះថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩ ជជាធរមាន៕ ដោយ យុទ្ធ