ក្រសួងសុខាភិបាល ព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀត។

ក្នុងសេចក្តីប្រកាសខាងលើ បានបញ្ចាក់ថា បុរសដែលព្យាបាលឱ្យជាសះស្បើយឡើងវិញនេះ ជាជនជាតិឥណ្ឌូនេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រសួងបានឱ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាលអស់មួយរយៈ បុរសរូបនេះ ត្រូវបានពិនិត្យមិនឃើញមានមេរោគកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល៕