សមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួននគរបាលម្នាក់ក្នុងករណីឆបោក

(ពោធិ៍សាត់)៖ អធិការនគរបាលស្រុកក្រគរសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឆបោក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់។

ការអនុវត្តដូចខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីរសៀល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកូនខ្លាដែលស្ថិតនៅក្នុងភូមិថ្មីឃុំត្នោតជ្រុំស្រុកក្រគរខេត្តពោធិ៍សាត់ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់មានឈ្មោះ ធូសេងង៉ាន់ ភេទប្រុសមុខរបរជាមន្ត្រីនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលមានទីលំនៅភូមិតាប៉េះ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះអនុវត្តតាមដីការឲ្យចាប់ខ្លួនលេខ៦៣២ ត.ដ.ច.ន.ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោករស់ពិសិដ្ឋ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធូសេងង៉ាន់ បានហើយត្រូវបានប្រគល់អោយមន្ត្រីនគបាលនាយកដ្ឋានក្រសួងមហាផ្ទៃនេះ បើតាមការបញ្ជាក់ពីនគបាលស្រុកក្រគខេត្តពោធិសាត់ ៕ ដោយសុក្ខារិន (យុទ្ធ)