លោក ត្រាំ បានយល់ព្រមដកកងទ័ព ចំនួន ៩.៥០០ នាក់ ចេញពីប្រទេសអាឡឺម៉ង់

(អន្តរជាតិ) ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនាថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានយល់ព្រមលើផែនការកាត់បន្ថយវត្តមានយោធាអាមេរិក នៅប្រទេសអាល្លឺម៉ង់ចំនួន .៥០០ នាក់

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយថា ការវិវត្តន៍ដែលបានបង្កឱ្យមានការព្រួយបារម្ភនៅទីក្រុងប៊ែកឡាំង និងនៅក្នុងសម្ព័ន្ធមិត្តរបស់អង្គការ ណាតូ គឺដើម្បីរៀបចំកងទ័ពឡើងវិញ ក៏ដូចជាការកែលម្អយុទ្ធសាស្ត្ររបស់អាមេរិក

លោក Trump បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយកម្រិតកងទ័ពបច្ចុប្បន្ន នៅក្នុងប្រទេសអាឡឺម៉ង់ ពី ៣៤.៥០០នាក់ មកនៅត្រឹម ២៥.០០០នាក់ លោក Hoffmann មិនបានផ្តល់ព័ត៌មានលម្អិតថា តើការកាត់បន្ថយនេះនឹងកើតឡើងនៅពេលណា ឬថាតើកងទ័ពនឹងត្រូវបានបញ្ជូនទៅប្រទេសណាក្នុងអង្គការណាតូផ្សេងទៀតទេ

លោកបាននិយាយថា មន្ទីរប៉ង់តាហ្គោននឹងធ្វើសន្និបាតស្តីពីផែនការក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះហើយបន្ទាប់មកពិគ្រោះជាមួយសម្ព័ន្ធមិត្ត នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង មន្រ្តីមន្ទីរប៉ង់តាហ្គោន បាននិយាយថា ប្រសិនបើការកាត់បន្ថយបានកើតឡើង កងទ័ពមួយចំនួនអាចត្រូវបានបញ្ជូនទៅអតីតប្រទេសប្លុកខាងកើត ដែលប្រទេសខ្លះជាមូលដ្ឋានអចិន្រ្តៃយ៍ ដើម្បីផ្ញើសារទៅទីក្រុងម៉ូស្គូ

លោកបានមានប្រសាសន៍ថាវាគឺជាការចំណាយដ៏ធំធេងមួយរបស់សហរដ្ឋអាមេរិក ដូច្នេះយើងនឹងដកទាហានឲ្យនៅសល់ត្រឹម ២៥.០០០នាក់ សក្តានុពលរបស់រុស្ស៊ីបានកើនឡើងនៅក្នុងប្រទេស ណាតូបន្ទាប់ពីទីក្រុងមូស្គូបានបញ្ជូនកងទ័ព នៅឆ្នាំ២០១៤ ដើម្បីដណ្តើមកាន់កាប់តំបន់គ្រីមៀពីអ៊ុយក្រែន ខណៈដែលមេដឹកនាំប៉ូឡូញលោក Andrzej Duda បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនលោក Trump បាននិយាយថា ទាហានអាមេរិកមួយចំនួនអាចទៅប្រទេសប៉ូឡូញ

លោក Trump បាននិយាយកាលពីដើមខែមិថុនាថា លោកកំពុងកាត់បន្ថយកងទ័ព ដោយសារតែភាពមិនសប្បាយចិត្តជាមួយអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែមិថុនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា លោកស្រីនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែលគ្រោងដោយលោក Trump ទេដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ប្រែសម្រួល៖ សារិទ្ធិ (យុទ្ធ)