មង្គល​ ទីណា និង អេនីហ្សាម ជួបទុក្ខធំ

(ភ្នំពេញ)៖ តារាចម្រៀងជាប់សាច់ឈាមជាបងប្អូនបង្កើតនឹងគ្នាលោក មង្គល ទីណា​​ និង កញ្ញា អេនីហ្សាម កំពុងជួបទុក្ខធំ ព្រោះលោកយាយបង្កើតទទួលមរណភាពនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយជរាពាធ។

ដំណឹងមរណភាពរបស់ជីដូនតារាចម្រៀងទាំងពីររូបនេះ គឺយោងទៅលើការប្រកាសកាន់ទុក្ខជាសាធារណក្នុងគណនីហ្វេសប៊ុករបស់តារាទាំងពីររូបនេះផ្ទាល់។ ក្រោយការប្រកាសពីការកាន់ទុក្ខដ៏ក្រៀមក្រំនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពប្រកបដោយក្ដីក្រៀមក្រំផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា បងប្អូនរួមទ្រនំសិល្បៈទាំងពីររូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្ម ថោន​។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ​អ្នកទាំងពីរបានបង្វែរមុខសញ្ញាទៅពង្រីកមុខជំនួញមិនសូវមានបទចម្រៀងថ្មីៗចេញផ្សាយនៅលើទីផ្សារនោះឡើយ ដែលជាហេតុអ្វីឱ្យកេរ្តិ៍ឈ្មោះអ្នកទាំងពីរហាក់ដាច់ឆ្ងាយបន្ដិចពីមហាជន៕ (ដោយ៖ ភូមិន្ទ)