Banner-right
Banner-right

សុំសរសើរទឹកចិត្តជនបរទេសដែលខំហាត់រៀនរាំ របាំខ្មែរ!!!

ភ្នំពេញ៖ ប្រិយមិត្ត​ជាច្រើន ប្រហែលជាមិនទាន់ភ្លេចទេ មើលទៅ លោក យូរ៉ាយ (Uriah Lyford) នោះ កាលពីកន្លង ទៅលោកបានថតរូប Pre Wedding ជាមួយកូនក្រមុំម្នាក់ ក្នុងសំលៀកបំពាក់ ប្រពៃណីខ្មែរ យើងយ៉ាងស្រស់ស្អាត ដល់ថ្នាក់ប្រជាពលរដ្ឋខ្មែរ ជាច្រើនលួចសរសើរថា លោក និងគូស្នេហ៍ ពិតជាស្លៀកសម ហើយស្អាតខ្លាំងណាស់ បើមើលទៅខាងស្រីវិញស្រស់ស្អាតគួរឲ្យគយគន់ខ្លាំងណាស់។ ក្រោយមកទៀតលោកក៏បានរៀបការហើយ ជាមួយកូនក្រមុំម្នាក់នេះ នៅក្នុងប្រទេសភូមា។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គេប្រទះឃើញលោកបានបង្ហោះរូបប៉ុន្មានសន្លឹក ក្នុងខណៈពេលជនបរទេសកំពុងហាត់រាំរបាំខ្មែរ។ លោក យូរ៉ាយ (Uriah Lyford) ក៏បានភ្ជាប់សារខ្លីមួយផងដែរថា៖ “បង្រៀនជនបរទេសរបាំខ្មែរ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះខ្មែរ ទាំងវប្បធម៌សិល្បៈ និងប្រជាជនកម្ពុជាទាំងអស់! Getting ready for Khmer New Years! Teaching our teams traditional dance to show our love for the nation.”៕
 

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz