Banner-right
Banner-right

ជីវិត គឺជាការតស៊ូ! ទោះបីគាត់ គ ថ្លង់ តែគាត់មិនសុំទានគេទេ សុខចិត្តរត់កង់បីចិញ្ចឹមជីវិត

កម្សាន្ត៖ ថ្មីៗនេះផងដែរ មានបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែក ជីវិតបុរសម្នាក់ ដែលគាត់ជាមនុស្សពិការ និយាយមិនកើត ស្តាប់មិនលឺ ដោយគាត់ប្រកបរបររត់កង់បីឥណ្ឌា ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការកោតសរសើរជាខ្លាំង នេះបើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Skm Love ដែលបានសរសេររៀបរាប់ឲ្យដឹងថា៖

“ជីវិត ទោះនិយាយមិនកេីត ស្តាប់មិនលឺក៏មិនដេីរសុំគេដែរ ឡេីងមកអោយសរសេរប្រាប់គាត់ថាចង់ទៅណា”។

“ទោះបីជាគាត់ពិការមែនពិត តែគាត់ប្រកបរបរត្រឹមត្រូវ”

ព្រមទាំងមានអ្នកខ្លះបានបង្ហោះសារពីចិត្តតស៊ូនឹងជីវិត របស់បងប្រុស ដោយមិនបានដើរសុំទានគេ ធ្វើជាមុខរបរ។ នេះគឺជាគំរូល្អមួយនៅក្នុងសង្គម ហើយសង្ឃឹមថា និងមានបង្អូនជាច្រើន នឹងគាំទ្របងប្រុស និងជិះម៉ូតូកង់បី ដោយមិនគិតរើសអើងចំពោះគាត់ឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង