Banner-right
Banner-right

មិនគួរ​ឲ្យ​ជឿ! មួយថ្ងៃ​ថើប​ប្រពន្ធ៣ដង អាចជួយ​ឲ្យ​អ្នក​អាយុ​វែង

ភ្នំពេញ៖ បើ​យោងតាម​ការស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​ដោយ​ក្រុន​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់ បាន​បា​ង្ហា​ញ​ថា ការ​ថើប​ប្រពន្ធ​មួយថ្ងៃ៣ដង ជាពិសេស​មុនពេល​ទៅធ្វើ​ការ មិន​ត្រឹមតែ​បង្កើន​ភាព​ស្និត​ស្នាល និង​នាំ​លាភ​ប៉ុ​ណ្ណោ​ទេ វា​ក៏​ជួយ​ឲ្យ​បុស​មាន​សុខ​ភាពល្អ​ផងដែរ។

លោក​វេជ្ជបណ្ឌិត Sazbo  បានផ្តល់​អនុសាសន៍​ថា បុរស​ដែល​បាន​ថើប​ប្រពន្ធ​នៅត្រង់​ថ្ងាស ថ្ពាល់ ឬ​មាត់ ពួកគេ​នឹង​ទទួលបាន​អារម្មណ​ស្រស់ថ្លា មាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុងការ​បំពេញ​កិច្ចការ។

អ្នកជំនាញ​បាន​បន្តទៀតថា ការ​ថើប​នឹង​ជួយ​សម្រួល​ដល់​ចង្វាក់បេះដូង បន្ថយ​សម្ពាធ​ឈាម និង​បញ្ហា​ឈឺក្បាល​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ថើប​ញឹកញាប់​ធ្វើ​ឲ្យ​សាច់ដុំ​មុន​មាន​សកម្មភាព ដូចជា​ការហាត់​ប្រាណ​មួយ​ដែល​អាចជួយ​ឲ្យ​ស្បែក​សភាព​ស្រស់ថ្លា សម្រួល​ចលនា​ឈាម​រត់​បានល្អ។ ចំពោះ​សរីរាង្គ​ថ្លើម ក៏​ដំណើរការបាន​ល្អប្រសើរ​ជាង​មុន​ផងដែរ ហើយ​ទាំងនេះហើយ​ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​បុរស​មាន​អាយុ​វែង។

ក្រៅពី​អត្ថ​ប្រ​យោន៍​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ ការ​ថើប​ម្តង អាចជួយ​ដុតបំផ្លាញ​កាឡូរី​ក្នុង​មួយ​ម៉ោងរ​ហូ​ដល់​ទៅ ១០០កាឡូរី ហើយ​ប្រសិនបើ​អ្នក​ថើប​មួយថ្ងៃ៣ដង អាច​កាត់បន្ថយ​ទម្ងន់ ១,៣៥គីឡូក្រាម​ឯណោះ។

ដូច្នេះ ដើម្បី​ទទួលបាន​ភាព​ផ្អែមល្ហែម អារម្មណ៍​រីករាយ និង​បង្កើន​អាយុ​ឲ្យ​កាន់តែ​វែង បុរស​គួរតែ​ថើប​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz