Banner-right
Banner-right

ចាប់ទៀតហើយ!!!!​ ជនសង្ស័យ​ ២​ នាក់​​ ដឹកជ្រូក​​ ពីវៀតណាម​ កាត់ព្រៃ​ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ ចាប់ឃាត់​ខ្លួន

(ស្វាយរៀង)៖​ យោងទៅតាមការផ្សព្វផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា នៅយប់ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៩ ម៉ោង​២១:៤៣​ នាទី​នៅចំណុចផ្លូវកាត់ព្រៃ​ ខាងជើងច្រកទ្វារតំបន់ដូង​ ប្រមាណ​ ៣​ គីឡូម៉ែត្រ​ ស្ថិតភូមិពោន​ ឃុំដូង​ ស្រុករមាសហែក​ ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង​ នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង​ សហការជាមួយមន្ត្រីគយ បានធ្វើការឃាត់ជនសង្ស័យ​ ២​ នាក់​ បើកម៉ូតូ​ ២​ គ្រឿង​ មាន​ដឹកជ្រូក​ចំនួន​ ៤​ ក្បាល​ នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។

ជនសង្ស័យទី​ ១​ មានឈ្មោះសោម វាសនា​ ភេទប្រុស​ និងទី​ ២​ ឈ្មោះ​ សោម ឆេរ៉ាន់​ ភេទប្រុស មានទីលំននៅភូមិតាត្រាវ​ ឃុំកំពង់ត្រាច​ ស្រុករមាសហែក​។
បច្ចុប្បន្នជនស្ស័យរួមនិងវត្ថុតាង​ ជ្រូក​ ៤​ ក្បាល​និងម៉ូតូ​ ២​ គ្រឿង​ ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង​ ដេីម្បីប្រគល់អោយជំនាញបសុសត្វ​ ដេីម្បីធ្វេីការពិនិត្យ​ និងចាត់ការតាមនីតិវិធី៕ ដោយ៖ចំណាន

អត្ថបទដែលជាប់ទាក់ទង