Banner-right
Banner-right

កសិករ ដាំដំណាំអំពៅ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ មានកំណើនឡើងដល់៦០០ហិកតាព្រោះ អំពៅកំពុងមានទីផ្សារ

(ព្រៃវែង)៖ សក្តានុពល នៃកំណើនការ ដាំដុះអំពៅរបស់កសិករ ដែលរស់នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឆ្នាំ២០១៩នេះ មានកំណើនចំនួនអ្នកដាំអំពៅ កាន់តែច្រើនខុសពីឆ្នាំមុន កត្តាដែរអ្នកដាំច្រើនឆ្នាំយ៉ាងនេះ ព្រោះ តម្លៃអំពៅ នៅលើទីផ្សារ លក់បានតម្លៃថ្លៃដោយឆ្នាំនេះផ្ទៃដីដាំអំពៅ៥០០ទៅ៦០០ហិកតា ការដាំរួចនិងជិតប្រមូលផលបានខ្លះទៅហើយ ដោយឆ្នាំទៅមានចំនួនប្រមាណតែ២០០ហិកតាប៉ុណ្ណោះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានឱ្យដឹងព្រឹកនេះថា ការដាំដុះដំណាំអំពៅ ជាលក្ខណៈគ្រួសារ នៅក្នុងតំបន់ឃុំជាខ្លាង ស្រុកស្វាយអន្ទរ មានកំណើនកើនជាងឆ្នាំមុននេះ គឺដោយសារតែកាលពីឆ្នាំទៅ ពួកគាត់អាចលក់បានក្នុងតម្លៃខ្ពស់ ចន្លោះពី២០លានទៅជាង៣០លានរៀលក្នុង១ហិកតា ឯការចំណាយថ្លៃដើមវិញ គឺអស់ត្រឹមតែក្រោម១០លានរៀលប៉ុណ្ណោះក្នុង១ហិកតា។

ចំពោះការដាំដុះនេះ មិនមែនចម្ការទេគឺដាំនៅលើដីស្រែ ស្រូវសុទ្ធសាត មានន័យថា ច្រូតស្រូវរួចដាំអំពៅ ប្រមូលផលអំពៅរួច ព្រោះស្រូវវិញ គឺវិលជុំ។

លោកថា ការដាំដុះដំណាំអំពៅនៅទីនេះ ពុំមានប្រើសារធាតុគីមីច្រើនទេ ហើយស្រុកផ្សេងៗនៅក្នុងខេត្ត ក៍មិនមានដាំច្រើន ដូចស្រុកស្វាយអន្ទរនេះដែរ។
កសិករអ្នកដាំអំពៅ បាននិយាយថាការដាំដុះសម្រាប់ឆ្នាំ២០១៩នេះ បានរួចរាល់អស់ហើយ តែកើនឡើងច្រើនជាងឆ្នាំមុន ដែលការកើនឡើង​នេះ គឹដោយសារតែ​កាលពីឆ្នាំមុន ពួកគាត់លក់បានថ្លៃខ្ពស់ ពីជាង២០លាន ទៅជាង៣០រៀល​ក្នុង១ហិកតា ហើយសង្ឃឹមថា​នៅចុង​ឆ្នាំនេះ នឹងបានថ្លៃទៀត ហើយការដាំដុះ​អំពៅ មិនសូវខាតទេ គ្រាន់មានចំណេញ ឬ​ច្រើន​ប៉ុណ្ណោះ ហើយចាប់តាំ​ងពីដាំមក ទើប​តែមានខាតម្តង​ប៉ុណ្ណោះ ហើយក៍មិនខាត​ច្រើន​ដែរ។​
​​
​សូមញ្ជាក់ថា ការដាំដុះ​ដំណាំអំពៅ នៅឃុំជាខ្លាងនេះ មានការដាំតៗគ្នាតាំងពីយូរហើយ តែមិនទូលំ​ទូលាយ ដូចសព្វថ្ងៃ​នេះទេ ហើយក៍មិនមានផ្ទៃដី​ធំ​ៗប៉ុន្មានដែរ គឺមានត្រឹមតែពី២០អា ទៅ២​ហិកតា​ប៉ុណ្ណោះ​ ដោយសារតែគ្មាន​ប្រភព​ទឹក​ស្រោចស្រព្វ គឺប្រើទឹក​អណ្តូង​បុកសុទ្ធសាត និងបន្តប្រើទឹក​អណ្តូង​បុក​ រហូតមកដល់ បច្ចុប្បន្ននេះ៕ ដោយ៖T55

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz