Banner-right
Banner-right

កសិដ្ឋានចិញ្ចឹមសត្វមាន់មួយកន្លែងបង្កផលប៉ះពាល់ទៅដល់អ្នករស់នៅក្បែរភូមិរបងជាមួយគ្នា

(បាត់ដំបង)៖ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងស្ថិតនៅក្នុងភូមិអន្លង់វិលឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង ដែលគេស្គាល់ថា ម្ចាស់ឈ្មោះ(ទុំសុភ័ក្ត្រ)ភេទប្រុសអាយុ២៥ឆ្នាំ​បានបើកអាជីវកម្មចិញ្ចឹមមាន់​បានប្រហែលជិតមួយឆ្នាំមកហើយ ។ម្ចាស់កសិដ្ឋានខាងលើបានប្រាប់អោយដឹងថា មាន់ដែលគាត់ចិញ្ចឹមនេះមានសរុបទាំងអស់២០០០ក្បាលដោយមានអាយុកាល៤០ថ្ងៃគឺបានចាប់យកទៅលក់នៅលើទីផ្សារ មាន់នេះជាប្រភេទមាន់កសិកម្មដែលនាំចូលពីក្រុមហ៊ុនប្រទេសថៃ។

លោកស្រីហេង ហៀងអាយុ៥៨ឆ្នាំនិងលោកស្រីសន អៀតអាយុ៤៨ឆ្នាំដែលជាប្រពរដ្ឋរស់នៅក្បែរនឹងកន្លែង​ទីតាំងខាងលើបានរៀបរាប់ប្រាប់អ្នកយកពត៌មានយើងអោយដឹងនៅល្ងាចថ្ថៃទី២២ខែមិថុនានេះអោយដឹងថា សព្វថ្ងៃនេះពួកគាត់ពិបាកក្នុងការរស់នៅណាស់ដែលថ្មីនេះមានរយះពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីពេលមានគេចិញ្ចឹមសត្វមាន់នេះមក បានធ្វើអោយមានក្លិនស្អុយដោយមួយៗថ្ងៃស្ទើរតែពេញ​២៤ម៉ោងទៅហើយ ថែមទាំងធ្វើអោយគាត់ពិបាកក្នុងការហូបបាយម្តងៗនិងធ្វើអោយប៉ះពាល់ទៅ​ដល់សុខភាពថែមទៀតផង។

ចំណែកលោក(ទូចស្វាង)មេឃុំអន្លង់វិលបានបញ្ជាក់ប្រាប់អោយដឹងនៅតាមទូរស័ព្ទនៅវេលាម៉ោង១០នាទីព្រឹក​ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៩អោយដឹងថា រឿងទីតាំងចិញ្ចឹមមាន់ខាងលើនេះលោកពិតជា​បានទទួលស្គាល់ថាពិតជាមានពិតមែន។ដោយកន្លងមកបងប្អូននៅក្នុងភូមិបានប្រាប់ទៅលោកមេភូមិ ហើយមេភូមិក៏បានរាយការណ៏មកខាងឃុំ ហើយឃុំក៏បានរាយការណ៏បន្តទៅខាងស្រុកដែរ ពីរឿងម្ចាស់កសិដ្ធានខាងលើនេះដែររឿងបង្ករផលប៉ះពាល់ទៅដល់បរិស្ថាននៅក្នុងភូមិបានទេ។ពីព្រោះការប្រកបអាជីវកម្មឯកជននេះមិនមែនជាប្រយោជន៏រួមឯណាគឺចិញ្ចឹមយកប្រយោជន៏ផ្ទាល់ខ្លួនឯងនឹង ហើយថែមទាំងនាំទុកទៅដល់អ្នករស់នៅជិតគ្នាបែបនេះគឺមិនអនុញាតិអោយជាដាច់ខាត។

លោកទូច ស្វាងបានបញ្ជាក់បន្ថែមទៀតថា ជុំវិញបញ្ហាដែលប៉ះពាល់ទៅប្រជាពលរដ្ធរឿងកសិដ្ធានចិញ្ចឹមមាន់​ខាងលើនេះផងដែរ នៅព្រឹកថ្ងៃច័ន្ទនេះខាងលោកនិងចុះទៅពិនិត្យមើលជាក់ស្តែងផ្ទាល់តែម្តង និងអនុវត្តន៏ទៅតាមនីតិវិធីច្បាប់។ដោយ៖ប៊ុនថេត

អត្ថបទដែលជាប់ទាក់ទង