Banner-right
Banner-right

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៃមន្ទីរកសិកម្មខេត្តសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមនិងរដ្ឌបាលក្រុងកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា9កក្កដានៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ កូនឈេីចំនួន១២០០ដេីមក្នុងនោះកូនឈេីប្រភេទក្រញូង៣០០ដេីម កូនឈេីប្រភេទធ្នុងចំនួន៣០០ដេីម កូនឈេីប្រភេទបេង៣០០ដេីមនិងកូនឈេីប្រភេទនាងនួនចំនួន៣០០ដេីមត្រូវបានដាក់នៅនៅតាមរបងសាលាចំនួន៥០ដេីមតាមដងផ្លូវក្នុងខេត្តចំនួន៣៩ដេីម ។ ពិធីនេះបានធ្វេីឡេីងក្រោមអធិបតីភាពក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំងព្រះសង្ឃនិមន្តមកពី៧វត្តនិងមានការចូលរួមពីមន្ត្រីរាជការអាជ្ញាធមូលដ្ឋានកងកំលាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពលរដ្ឋចូលរួមចំនួន៥០០នាក់ ។

ពិធីនេធ្វេីឡេីងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញខណះដែល មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងខណ្ឌ័រដ្ឋាបាលព្រៃឈេីសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង និងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០១៩នៅក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងរបរិវេណវិទ្យាលយ័ក្រុងកំពង់ឆ្នាំងស្ថិតក្នុងភូមិទី៨សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។ អភិបាលខេត្តកំពង់ឆ្នាំងលោកឈួចន្ទ័ឌឿនបានមានប្រសាសន៍លេីកឡេីងថាថ្ងៃនេះយេីងបានដាក់កូនឈេីីប្រណិតចំនួន១២០០ដេីមដោយបានចូលរួមអបអសាទពិធីរុក្ខទិវា៩កក្កដាខេត្តកំពង់ឆ្នាំងក្នុងនោះយេីងបានរៀបចំសួនដាំកូនឈេីដោយធ្វេីយ៉ាងណាអោយបរិវេណសាលានិងក្នុងក្រុងកំពង់ឆ្នាំងទាំងមូលប្រែក្លាយជាបៃតងស្រស់ត្រកាល ព្រៃឈេីជាសុភមង្គល់សត្វលោក មានព្រៃគឺមានភ្លៀងក្នុងនោះយេីងរួមគ្នារក្សាព្រៃឈេីនិងរក្សាបាននូវបរិស្ថានល្អ ។

ជាលទ្ធផលក្នងការដាក់ដាំកូនឈើនៅសួនភូតគាមបានចំនួន១២០០ដើម ក្នុងនោះក្រញូង៣០០ដើមបេង៣០០ដើមធ្នង់៣០០ដើមនាងនួន៣០០ដើម និងដាំតាមរបងសាលាក្នុងបរិវេណសាលាចំនួន៥០ដើម និងតាមដងផ្លូវក្នុងខេត្តចំនួន៣៩ដើមសរុបទាំងអស់ចំនួន១២៨៩ដើម ។ នៅបញ្ចប់ពិធីមានការចូលរួមដាក់ដាំកូនឈេីនៅកន្លែងដែលបានគ្រោងដាក់ដាំខាងលេីនៅថ្ងៃនេះផងដែរ ៕ ដោយ៖ សុក្ខារិន

អត្ថបទដែលជាប់ទាក់ទង