Banner-right
Banner-right

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយជម្រុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិង ដាំដើមឈើឱ្យបានច្រើននៅគ្រប់ទីកន្លែង

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងថ្នាក់ដឹកនាំខេត្តច្រើនរូបទៀត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធបីប្រភេទលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករបាន ប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៤ខែ កក្កដាឆ្នាំ២០១៩ នៅបរិវេណតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិ និគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ហើយក្នុងពិធីនោះដែរថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំរួមជាមួយអង្គពិធីទាំងមូលបានធ្វើពិធីដាំកូនឈើជានិមិត្តរូបយ៉ាងសប្បាយរីករាយផងដែរ។

ដែលកូនឈើទាំងនោះមានចំនួន ២៥៥០ដើមប្រភេទឈើគ្រញូងនិងបេង។
នាឱកាសនោះលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំបាន អានរបាយការណ៍ ស្វាគមន៍និងការងារសម្រេចបានក៏ដូចជាទិសដៅបន្តទៀតក្នុងការដាំកូនឈើនៅតាមដងផ្លូវតាមសហគមន៍ ភូមិ ឃុំ និង វត្តអារាម។ដែលកូនឈើទាំងនោះមានកូនឈើប្រភេទឈើប្រណិតនិងកូនឈើហូបផ្លែយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថារុក្ខាទិវាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដែលនៅថ្នាក់ជាតិស្ថិតនៅក្រោម អធិបតីភាព ដ៏ ឧត្តុង្គឧត្តម របស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ហើយនៅឆ្នាំនេះព្រះរាជពិធីប្រារព្ធឡើងនៅស្រុក សំបូរ ខេត្តក្រចេះនា ថ្ងៃទី០៩ ខែ កក្កដាឆ្នាំ២០១៩ ខាងមុខនេះក្នុងគោលបំណងចម្បងគឺដើម្បីចលនា គៀរ គរ ការចូលរួមថែរក្សាការការពារ ធនធាន ព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស និងចូលរួម យ៉ាងសកម្ម ក្នុងការ អភិវឌ្ឍ វិស័យព្រៃឈើ ដែលជា សម្បត្តិដ៏ មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ប្រទេសជាតិមាតុភូមិសហគមន៍និង ប្រជាកសិករ យើង គ្រប់រូប ៗ និងក៏ដូចជាការ បង្ហាញឱ្យឃើញ អំពីការប្តេជ្ញាខ្ពស់ក្នុងការបង្កើន ការយកចិត្តទុកដាក់ ការពារ ថែរក្សា សម្បត្តិធម្មជាតិ ឱ្យមានភាព គង់វង្ស យូរអង្វែង ស្ថិតស្ថេរ រួមចំណែកយ៉ាងខ្លាំងក្លាដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍ សហវត្ស និងយុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានា ចេរភាព នៃ បរិស្ថាន ។ តាមរយៈ របាយការណ៍ របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ទីរ មន្ត្រី រាជការខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ ដែល សម្រេចបាននូវ លទ្ធផល គួរជាទី មោទនៈ។
ឯកឧត្តម បណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងនាម រដ្ឋបាលខេត្ត ខ្ញុំព្រះករុណា សូមថ្លែងអំណរគុណដល់ព្រះតេជគុណ និង កោតសរសើរចំពោះ មន្ត្រីរាជការ អាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ដែល បានចូលរួមសហការ រក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម ស្របតាមកម្មវិធី កំណែទម្រង់ វិស័យព្រៃឈើ និង កំណែទម្រង់ គោលនយោបាយ ដីធ្លី ដែលបាននឹងកំពុង អនុវត្តយ៉ាង សកម្ម និងស៊ីជម្រៅ ដោយទទួលបានលទ្ធផលល្អ ប្រសើរជាច្រើន ឥតគណនា ក្នុងការ អភិវឌ្ឍ ប្រទេសជាតិ ក្រោមម្លប់ សន្តិភាព របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី បានដឹកនាំ នាវាកម្ពុជា មានការ រីកចម្រើន លើគ្រប់វិស័យ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខ្ពស់ក្នុងការ អភិវឌ្ឍ វិស័យព្រៃឈើ ការការពារ ធនធានធម្មជាតិ ការ គ្រប់គ្រង កាកសំណល់ រឹង រាវ និងសុខភាពរបស់ប្រជាពលរដ្ឋ ធានាបាននូវ សុខដុមរមនាកម្ម និងការផ្សារភ្ជាប់ នូវលំនៅដ្ឋានដែល មានភាព បៃតង ស្រស់បំព្រង នៅតាមសហគមន៍និងគ្រប់មូលដ្ឋាន រស់នៅរបស់ប្រជាពលរដ្ឋ ក្រោមដំបូងសុខសន្តិភាពនិងការអភិវឌ្ឍ លើ គ្រប់វិស័យ ជាទីមោទនៈ ។
ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ ថ្នាក់ អង្គភាពពាក់ព័ន្ធនិង បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ សូមមេត្តាចូលរួម ប្រកបដោយស្មារតី ខ្ពស់ក្នុងការថែរក្សាការពារ ព្រៃឈើ និងដាំដើមឈើ ឡើងវិញ ឱ្យកាន់តែច្រើន ព្រោះថា ព្រៃឈើ គឺជា សម្បត្តិធម្មជាតិ ដ៏ មានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់ ទ្រទ្រង់ជីវិតរបស់មនុស្សនិងសត្វ ប៉ុណ្ណោះទេ ថែមទាំង ផ្តល់សោភ័ណភាព បៃតង ស្រស់បំព្រង និងគុណប្រយោជន៍ដ៏ ធំ ជាច្រើនទៀត ក្នុងការ ប្រកបមុខរបរ ការស្នាក់នៅ ទេសចរណ៍ កម្សាន្ត ភាពត្រជាក់ត្រជុំ ដល់ មនុស្ស សត្វ និងជា មរកតដ៏ មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ៖ សាន វិឡែម

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz