Banner-right
Banner-right

អ្នកបរិភោគសាច់ជ្រូកនៅត្បូងឃ្មុំ សូមប្រយ័ត្ន!!!! ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងតែវាយប្រហាយ៉ាងខ្លាំង នៅស្រុកអូររាំងឪ

(ត្បូងឃ្មុំ)៖ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងស្រុកអូររាំងឪ បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន៣៣៧ក្បាលបានងាប់ រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩។

ការផ្ទុះនៃជំងឺនេះ ប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់ បានរីករាលដាល ចេញពីឃុំមៀន ដែលមានជ្រូកងាប់ចំនួន១៨៣ក្បាល, ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន៥៨ក្បាល និងឃុំព្រះធាតុមានជ្រូកងាប់ចំនួន៦២ក្បាល។ ឃុំដ៏ទៃទៀតរបស់ស្រុកនេះ ក៏មានជ្រូកងាប់ផងដែរ។

ប្រជាពលរដ្ឋនៅក្នុងឃុំទាំងនោះ បានអំពាវនាវដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក របស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។

នៅក្នុងនោះផងដែរ ពួកគាត់ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលរដ្ឋកំពុងមានឱ្យបានឆាប់រហ័ស និងបានលើកឡើងថា ស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។ ដោយ៖ចំណាន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz