Banner-right
Banner-right

ជួយគាំទ្របន្លែធម្មជាតិ!!ដាំដោយប្រជាកសិករស្រុកកញ្ច្រៀចទំហំ៣០ហិកតា

(កសិកម្ម)៖ ប្រជាកសិករដាំដុះបន្លែសុវត្ថិភាពនៅ ស្រុកកញ្ជៀច បានកើនឡើងច្រើនខុសពីឆ្នាំមុន រហូតដល់៥០% ដោយឆ្នាំមុនចំនួនអ្នកដាំដុះបន្លែសុវត្ថិភាពមានចន្លះប្រមាណ១៥ហិកតាទេ ក៏ប៉ុន្តែនៅឆ្នាំ២០១៩នេះបានកើនឡើងដល់ប្រមាណ៣០ហិកតា ព្រោះកត្តាតម្លៃបន្លែសុវត្ថិភាពលក់បានថ្លៃគួរសម ហើយឈ្មួញចុះមកទិញដល់កន្លែងតែម្តង យើងគ្រាន់តែកាត់ច្រកដាក់ថង់រួមស្រេចឈ្មួញយកអស់គ្មានសល់។

ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអ្នកតាជ័យ , ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែល ជាកសិករដាំបន្លែសុវត្ថិភាពបានថ្លែងប្រាប់ទាំងទឹកមុខញញឹមប្រាប់ថាចាប់អាជីពនេះជាង ២០ឆ្នាំមកហើយ ក៏បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានយ៉ាងស្រួលនិងផ្គត់ផ្គង់ឲ្យកូនសិក្សាបានគួរសមផងដែរ និង សេះសល់ប្រាក់បន្តិចបន្តួចដើម្បីសន្សំផងដែរមិនបាច់ចំណាកស្រុកទៅប្រទេសជិតខាងនោះទេ។

ក្រុមប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាពបានបន្តទៀតថាមុនដំបូងមានពលរដ្ឋប្រមាណជាង៥ទៅ ៦គ្រួសារតែប៉ុណ្ណោះដែលចាប់អាជីពដាំបន្លែ ដើម្បីយកទៅលក់ បានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដោយពេលនោះពួកគាត់មិនទាន់ចេះបច្ចេកទេស ឬ ប្រើថ្នាំធម្មជាតិថ្នាំគីមី អ្វីឡើយចេះតែដាំដើមទៅបានផងយកទៅលក់មិនបានផងគឺ គឺបោះចោលភាគច្រើនដាំមិនសូវបានផលនោះទេ។

មួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានមន្ត្រីជំនាញផ្នែកកសិកម្មចុះណែនាំបង្រៀនបច្ចេកទេសការដាំបន្លែសុវត្ថិភាពប្រើប្រាស់ថ្នាំតាមការកំណត់ ពេលដែលប្រើនិងពេលប្រមូលផលដោយត្រូវតាមការគោការណ៍ កំណត់គឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះឡើយ។ ការណែនាំទាំងបច្ចេកទេសរបស់មន្ត្រីជំនាញធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងមានកំកើនឡើងការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើនក្នុងឆ្នាំ២០១៩នេះ ដីស្រែដែលធ្លាប់តែធ្វើស្រែបែរជាក្លាយជា កន្លែងដាំបន្លែសុវត្ថិភាពសឹងអស់ទៅហើយ។

ពួកគាត់បានបន្ថែមទៀតថាចំណែកទីផ្សារវិញមិនពិបាកនោះទេគឺឈ្មួញបានចុះមកទិញដល់កន្លែងតែម្តង យើងគ្រាន់តែរៀបចំ តាមការកុម្ម៉ង់ទិញ របស់ពួកគាត់ជាការស្រេច។

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz