Banner-right
Banner-right

សមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំកែវពណ៌ ស្រុកពួក

(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ក្នុងរដូវបិទនេសាទ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយអនុវតតាមបទបញ្ជារបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខត្ត ក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលស្រុក នគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច​ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ​ ស្រាវជ្រាវ​ និងបង្ក្រាបបទល្មើសជលផល នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ក្នុងរដូវបិទនេសាទ។

សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលក្រុមការងារបានចុះពិនិត្យ និងដកហូតនូវវត្ថុតាងបទល្មើសជលផលដូចខាង
ក្រោម៖ឧបករណ៍ បរ ចំនួន ២៤គ្រឿង។របាំងសាច់អួនប្រវេង ៣៣០០ម៉ែត្រ។ចំរឹងចំនួន ១១៥០ចំរឹង បានប្រលែងត្រីចំនួន ៦៧គីឡូក្រាម។

ទន្ទឹមនឹងរដូវបិទនេសាទនេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទផ្ទុយពីច្បាប់កំណត់ ជៀសវាងអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបមានការខាតបង់ ពិសេសធ្វើឲ្យខូចប្រយោជន៍សេដ្ឋកិច្ចគ្រួសារ​។ ម្យ៉ាងទៀតយេីងត្រូវរក្សាត្រីក្នុងរដូវត្រីពងនេះ​ ដេីម្បីឲ្យធនធានជលផលកាន់តែសម្បូរឡើងវិញ។
យ៉ាងនេះក្តីមហាជននិយាយថា ការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះរបស់ខេត្តសៀមរាប គឺនៅមានកម្រិតតិចតួច ហើយអ្នកប្រព្រឹត្តិបទល្មើសអូសអួន,រុញស៊ីប..ជាដើមកំពុងលួចឆ្មក់នេសាទក្នុងភូមិសាស្រ្តឃំុកំពង់ឃ្លាំង,មាត់ខ្លា,ចុងឃ្នៀស។ដែលអ្នកប្រព្រឹត្តិទាំងនោះភាគច្រើនជាជនជាតិវៀតណាមនៅតំបន់ចុងឃ្នៀស ពួកគេតែងតែបង់លុយឲ្យសមត្ថកិច្ចជំនាញមុននឹងចេញរកស៊ី៕ដោយ៖សៀមរាបថ្មី

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz