Banner-right
Banner-right

ពូជពោត BNT5666 ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាកសិករនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ពូជពោតហៃប្រីដBNT-5666 បានផ្តល់ទិន្នផលខ្ពស់ពី៩ ទៅ៩,៥តោន/ហិកតា ទទួលបានការចាប់អារម្មណ៍ពីប្រជាកសិករដាំពោតនៅភូមិជីរោទ៍ទី១ ឃុំជីរោទ៍ ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។នេះបើតាមការអោយដឹងពីកសិករដាំពោត ពូជBNT5666 ដែលបានរៀបរាប់ប្រាប់ដល់ក្រុមការងារ ដឹកនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងការចុះពិនិត្យ ការប្រមូលផលពោតរបស់កសិករ នាព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩នេះ។
តាមការឲ្យដឹងពី លោក អ៊ូ រ៉ាន់ ជាកសិករដាំពោត ដែលជាពូជពោត BNT-5666 រយៈពេល២ឆ្នាំមកហើយ បានរៀបរាប់ថា ពូជពោតBNT-5666នេះ ជាពូជហៃប្រីដ បានបង្កាត់ដោយមន្ត្រីជំនាញនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។លោកបន្តថា លក្ខណៈពិសេសនៃពូជពោតBNT-5666នេះ មាន ៖ ធន់នឹងជំងឺ ធន់នឹងកម្ដៅ(គ្រាប់ពូជ ដែលដាំអាចធន់នឹងកម្តៅ រយៈពេលរហូតដល់១៦ថ្ងៃ ក្នុងដី បើមិនមានភ្លៀង ធ្លាក់នោះទេ) អាយុកាលពី ៩០-១០៥ថ្ងៃ ដែលដាំបាន ២ដងក្នុង មួយឆ្នាំ គ្រាប់ធំ ដែលទិន្នផលខ្ពស់ជាមធ្យម ៩តោន/ហិកតា (គ្រាប់សើម គ្មានស្នូល)បើធៀបទៅនឹងពូជផ្សេងៗទៀត ដែលពួកគាត់ធ្លាប់ដាំកន្លងមកបានត្រឹមតែ៥-៦,៥តោន/ហិកតា ហើយពូជនេះ ផ្តល់ផ្លែតែ មួយ/ដើម តែវាបានផ្តល់ស្នៀតមួយទៀតដែលកសិករអាចកាប់លក់បាន ជាមធ្យម ៥០០ ០០០រៀល/ហិកតា អាចកាត់បន្ថយចំណាយ ថ្លៃដើមបានមួយចំនួនភាគរយគ្រាប់ក្នុង១ផ្លែមាន៨២%(ទម្ងន់គ្រាប់/ផ្លែ)។

ម្យ៉ាងទៀត ឆ្នាំនេះ តម្លៃពោតគិត ត្រឹមខែកក្កដានេះ លក់បាន ៨៣០រៀល/គក្រ ដែលឆ្នាំ មុនលក់បានត្រឹមតែ ៧៥០រៀល។ ទីផ្សារមិនមានជា បញ្ហានោះទ ឈ្មួញទិញដូចពូជពោតឯទៀតដែរ។ ឆ្នាំ នេះ កសិករចូលរួមដាំពូជពោតនេះ កើនដល់ចំនួន ៥០គ្រួសារ លើផ្ទៃដី ប្រមាណ ៧០ហិកតា។
ក្នុងឱកាសនោះ លោក ហេង ពិសិដ្ឋ ប្រធាមន្ទីរកសិកម្មខេត្ត បានកោតសរសើរដល់បងប្អូន ប្រជាកសិករទាំងអស់ ដែលបានសាកល្បងឆ្នាំទី២ ក្នុង ការដាំពូជពោតនេះ ហើយទទួលបានលទ្ធផលល្អ ប្រសើរ។ តាមរយៈលទ្ធផលនេះ ពិតជាអាចបន្តផ្សព្វ ផ្សាយដល់កសិករដ៏ទៃទៀត ក្នុងការយកពូជពោតនេះ ទៅដាំដែរ។
លោក ក៏បានលើកឡើងនូវការតម្រង់ទិសមួយចំនួនដល់បង ប្អូនប្រជាកសិករ ដូចជា ៖ ត្រូវរៀបចំដី សម្លាប់មេរោគក្នុងដី ឲ្យបានល្អ ការដាំដុះត្រូវស្របតាមបទដ្ឋានបច្ចេកទេស។ ត្រូវប្រើឧបករណ៍សម្ភារៈជំនួសកម្លាំងពលកម្មមនុស្សឲ្យបានច្រើន ដែលអាចកាត់បន្ថយថ្លៃដើមផលិតនិងពេលវេលា។ត្រូវមានការថែទាំជាប្រចាំ ដាក់ជី និងរៀបចំប្រព័ន្ធ ស្រោចស្រពដែលសន្សំសំចៃទឹក ចៀសវាងប្រឈម បញ្ហាខ្វះខាតទឹ កធ្វើការកែច្នៃបឋម(បច្ចេកទេសគ្រប់គ្រងក្រោយ ពេលប្រមូលផល) ដើម្បីបង្កើនតម្លៃកសិផលនិងបង្កើត កាងារដល់កសិករ ។
លោក ហេង ពិសិដ្ឋ បានផ្ដាំផ្ញើដល់ប្រជាកសិករដាំពូជពោតពូជBNT5666 ទាំងអស់ ត្រូវចងក្រងជាសហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំ ផលិតកម្ម ផលិតតាមស្តង់ដារតម្រូវការរបស់ទីផ្សារ ពង្រីកទំហំពាណិជ្ជកម្ម ពង្រីកអំណាចចចារទីផ្សារ ការពារតម្លៃកសិផលផងដែរ៕
សាន វិឡែម ២១.៧.២០១៩

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz