កុំភ្លេចដាក់សោរឡាននៅលើក្បាលដំណេករបស់អ្នក

សូមជួយចែកចាយជាបន្ទាន់ទាំងអស់គ្នា កុំភ្លេចដាក់សោរឡានរបស់អ្នករបស់នៅលើក្បាលដំណេករបស់អ្នក។​

remote car key isolated on white background

នៅពេលដែលអ្នកលឺសំលេងអ្វីនៅខាងក្រៅផ្ទះអាចជាក្រុមចោរព្យាយាមចូលផ្ទះលួចទ្រព្យសម្បត្តិរបស់អ្នក។ លោកអ្នកគ្រាន់តែចុចប៊ូតុង PANICនៅលើសោរឡាន នោះឡានលោកអ្នកនឹងបញ្ចេញសំលេងរហូតទាល់តែអ្នកចុចបិទ រឺ វាអស់ថ្មរ។

ការបញ្ចេញសំលេងនេះវានឺងធ្វើអោយលឺទៅដល់អ្នកជិតខាង រហូតពួកគាត់ចេញមកមើល។ ការប្រើសំលេងឡាននេះលោកអ្នកចំណេញដោយមិនត្រូវការទិញឧបករណ៍​ជំនួយផ្សេងៗនោះទេ។​ វិធីនេះអាចប្រើនៅកន្លែងដទៃទៀតផងដែរដូចជា កន្លែងចតឡាន កន្លែងស្ងាត់ផ្សេងៗ។
វាក៏មានប្រយោជន៍សម្រាប់ការសង្គ្រោះបន្ទាន់ដូចជាការគាំងបេះដូងដែលអ្នកមិនអាចហៅអ្នកដទៃ រឺមិនមានទូរស័ព្ទក្បែរខ្លូន។

ដូចនេះកុំភ្លេចដាក់សោរឡាននៅលើក្បាលដំណេករបស់អ្នក និងជួយចែកចាយបន្តផង។