Banner-right
Banner-right

កសិករបានខូចខាតស្រូវចំនួន៣០០ហិកតា រាល់ឆ្នាំព្រោះមានអ្នកចាក់ដីលុបមាត់លូ

(ព្រៃវែង)៖ បន្ទាប់ពីផ្លូវជាតិលេខ៨ ធ្វើរួចមក ដីលំនៅដ្ឋានរបស់ពលរដ្ឋមួយចំនួន នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង រអ៊ូរថារកតែដាំដំណាំបន្លែបង្ការ អ្វីហូបចុកប្រចាំគ្រួសារ ក៏មិនបានផងគឺរលួយអស់រលីង។
ជាងនេះទៅទៀត ដីស្រែចម្ការកសិករប្រមាណជាង៣០០ហិ កតា បានរងគ្រោះដោយសាជំនន់ទឹកភ្លៀងរាល់ឆ្នាំ ។
ដោយរលួយធ្វើពូជពីទៅបីដងក៏មាន បើពេលច្រូតកាត់គឺទឹកលិចត្រឹមគួស្រូវរហូត។
ពលរដ្ឋនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា៖ អ្នកភូមិគាត់រកតែដាំដំណាំផ្លែឈើអ្វីហូបចុកក៏មិនកើតដែរ គឺរលួយអស់ឲ្យតែដល់រដូវវស្សា ព្រោះអំណាចជំនន់ទឹកភ្លៀង។

ទន្ទឹមនិងនោះ ស្រូវកសិកររាប់សិបនាក់ស្ថិតនៅជាប់ ខាងត្បូងផ្លូវជាតិលេខ៨ ក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ជាង៣០០ហិកតា គឺបានរលួយរាល់ឆ្នាំ។
ក្រុមពលរដ្ឋបញ្ជាក់ថា! ដីស្រែនៅចំណុចខាងត្បូងផ្លូវជាតិលេខ៨នេះ គឺមិនមែនរលួយទាំងអស់ទេ ស្រែណាខ្ពស់គឺនៅ រីឯស្រែទាបគឺរលួយ បើមិនរលួយក៏ពេលប្រមូលផលច្រូតកាត់ម្ដងៗទឹកលិចត្រឹមគួស្រូវដែរពិបាកណាស់។
ព្រោះដីស្រែទាំងនោះ ជាតំបន់ទទួលទឹកធ្លាក់ មកពីត្បូង ពីលិច ពីកើត សរុបគឺទឹកភ្លៀងមូលមកតែមួយកន្លែងនឹងទេ ។

ទឹកទាំងនោះ វាត្រូវហូរ រំដោះចេញទៅខាងជើងផ្លូវជាតិលេខ៨ ប៉ុន្តែដោយកាល ចិនធ្វើផ្លូវជាតិលេខ៨នោះ។
គេដាក់លូ តូចៗពេក ដោយអាជ្ញាធរមិនបានសិក្សា ពីប្រព័ន្ធធារាសាស្ត្រ ដើម្បីដាក់ទ្វារទឹកឲ្យធំឬស្ពាននោះទេ។
ជាហេតុនាំឲ្យទឹកហូរមិនទាន់ បើភ្លៀងជាប់ៗគ្នាវិញ គឺរលួយស្រូវកសិកររាល់តែឆ្នាំ។ ហើយបញ្ហាទាំងនេះ អាជ្ញាធរឃុំស្រុក មិនដែលបានយកចិត្តទុកដាក់ទេ គឺមិនរវល់តែម្ដង។
មិនតែប៉ុណ្ណោះ! លូ បង្ហូរទឹកកាត់ផ្លូវជាតិលេខ៨នេះ អាជ្ញាធរបាន បណ្តោយឲ្យគេចាក់ដីលុប អស់ចំនួន២កន្លែងមកហើយ ក្នុងឃុំក្របៅ ដែលបានបង្កបញ្ហា ទឹកជន់លិចរាល់ឆ្នាំ។
ពលរដ្ឋចោទជាសំនួរថា៖ តើថ្នាក់ជាតិប្រមុខដឹកនាំ ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន បានជ្រាបពីទុក្ខលំបាករបស់ពួកគាត់ដែរឬទេ?។

បើជំនន់ទឹកភ្លៀង ចាប់ធ្វើបាបនិងបំផ្លាញកសិករ នៅខែ១០ដល់ខែ១២ជារៀងរាល់ឆ្នាំបែបនេះ។
ក្នុងនោះពលរដ្ឋសូមស្នើដល់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយបង្កើត ឬសាងសង់ទ្វាររំដោះទឹក នៅកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ។
ឲ្យបានមុខធំផង ដើម្បីសង្គ្រោះស្រូវកសិករជាង៣០០ហិកតា និងដំណាំតាមលំនៅដ្ឋានរបស់អ្នកភូមិ!។
ខណៈបច្ចុប្បន្នពុំទាន់ដល់ពេលជំនន់ទឹកភ្លៀងទេ លុះដល់ខែ១០,១១,និងខែ១២ គឺយ៉ាប់ហើយវេទនាណាស់!។

ប្រភពបញ្ជាក់ប្រាប់ថា កាលផ្លូវចាស់នៅគឺមានស្ពានរំដោះទឹកដល់ទៅ ៣កន្លែង ប្រវែងចាប់ពី៥ម៉ែត្រ ដល់៧ម៉ែត្រឯណោះ ទើបទឹកហូរមិនស្ទះមិនជន់លិច!។

លុះគេធ្វើផ្លូវជាតិលេខ៨ថ្មី គឺមានការដាក់លូ ៥កន្លែងតូចៗ ហើយត្រូវបានគេចាក់ដី លុបលូ អស់២កន្លែងទៀត។
បណ្ដាលឲ្យចរន្តទឹកស្ទះខ្លាំង ពេលរដូវវស្សា ។
គឺហូរចេញទៅខាងជើងផ្លូវជាតិ មិនឈ្នះទឹកដែលធ្លាក់ពីលើ ខាងត្បូងនោះទេ ទើបរលួយស្រូវនិងដំណាំកសិករ រាល់ឆ្នាំមិនដែលខាន នៅរដូវវស្សា ខណៈកំពស់ទឹកនៅខាងត្បូងផ្លូវ ខ្ពស់ជាងខាងជើងផ្លូវប្រមាណជា១ម៉ែត្រឯណោះ!។
ឆ្លើយតបនិងការលើកឡើងខាងលើលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ មិនអាចសុំការបកស្រាយបានទេនៅល្ងាចថ្ងៃទី២៤,០៧,២០១៩នេះ ដោយទូរស័ព្ទចូលហើយលោកពុំទទួល។

លោក ស៊ូ ភូង មេឃុំក្របៅ បានទទួលស្គាល់ថា៖ ដីស្រែនៅចំណុចខាងលើ ពិតជាលិចលង់ដោយសាជំនន់ទឹកភ្លៀងរាល់ឆ្នាំមែន!។
ចំពោះការលុបលូ លោកថា៖ គេលុបតែមួយកន្លែងទេ ខណៈមួយកន្លែងទៀតគេធ្វើប្រព័ន្ធបង្ហូរតើ។
ករណីលុបលូ នោះលោកបាន កំណត់ឲ្យម្ចាស់ដី កាយចេញវិញ បើមិនកាយទេ ពេលមេឃភ្លៀងមក គឺជន់លិចមិនខានឡើយ។ ដោយ៖T55   

អត្ថបទដែលជាប់ទាក់ទង