Banner-right
Banner-right

ញ៉ាក់សាច់!ម៉ាក់យាយ Goal វ័យ៧០ឆ្នាំទៅហើយតែតុបតែងខ្លួនក្រមុំៗសុំចាញ់

(កូរ៉េខាងត្បូង)៖ ថ្មីៗនេះ កំពុងផ្ទុះការភ្ញាក់ផ្អើល អំពីលោកយាយ មានវ័យចំណាស់មួយរូបដែលបានទទួលបាន ការចាប់អារម្មណ៍ តាមរយៈស្ទាយ៍លេងខ្លួន ដ៏ទាន់សម័យរបស់គាត់ ដល់ថ្នាក់ក្រមុំខ្លះ ឃើញហើយសុំចាញ់តែម្ដង។ យោងតាមប្រភពមួយ បានឲ្យដឹងថា លោកយាយមានឈ្មោះថា Hyun Joo ជាជនជាតិកូរ៉េ និងមានចៅស្រី ជាអ្នកសរសេរព័ត៌មាន ពីផ្នែកសម្រស់ដ៏ល្បីឈ្មោះនិងមានអ្នកគាំទ្រយ៉ាងច្រើនផងដែរ។ លើសពីនេះ បើគិតមកដល់

សព្វថ្ងៃនេះ លោកយាយមានវ័យ ៧០ឆ្នាំទៅហើយ តែបើមើលតាម ការលេងខ្លួន មិនសាកសមនឹង វ័យចំណាស់បែបនេះឡើយ។ ជាក់ស្ដែង តាមរយៈរូបភាពប៉ុន្មានសន្លឹក បង្ហាញយ៉ាងច្បាស់ នូវផ្ទៃមុខដ៏ស្រស់ផូផង់ អមដោយការលាបក្រែម ពណ៌ក្រហមស្រស់ ជាមួយស្នាមញញឹម ដ៏ប្រិមប្រិយតែម្ដង។ ក្នុងនោះដែរ បើនិយាយពីសម្លៀក

បំពាក់វិញ លោកយាយ Hyun Yoo មានគ្រប់ម៉ូត មិនថា បែបការិយាល័យ ឬបែបយុវវ័យ មើលទៅសមទៀតផង។ ក្រៅពីនេះ លោកយាយដ៏ឃ្យូតរូបនេះ មិនខ្លាចក្នុងការជ្រើសរើស ជាមួយខោអាវពណ៌ឆើតៗ នោះឡើយ គឺមើលទៅមានភាពទាន់សម័យ ស៊ីវីល័យ យ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz