វិធានការបន្ទាន់ចំពោះការបាក់ស្រុតជើងទម្របេតុងនៃស្ពានបេឡេត៍ផ្លូវខេត្តលេខ២៧៩ ត្រង់គម១១៦+៨៨០ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

(ក្រចេះ)៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចុះពិនិត្យជាក់ស្តែង ទីតាំងស្ពានសោប ជាប្រភេទស្ពានបេឡេត៍លើកំណាត់ផ្លូវខេត្តលេខ២៧៩ ត្រង់គម១១៦+៨៨០ ប្រវែង ៧៥ម ទទឹង ៤ម ស្ថិតក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានស្រុតជើងទម្របេតុងទី១។ មូលហេតុនៃការស្រុតនេះបណ្តាលមកពីភ្លៀងធ្លាក់ច្រើន ចរន្តទឹកខ្លាំងច្រោះបាតព្រែក។

វិធានការចំពោះមុខ៖ មន្ទីរបានដាក់របាដែកកាត់ទទឹងស្ពានកំពស់២,៥ម ដើម្បីការពារឡានធំឆ្លងកាត់។

ដំណោះស្រាយ÷ លើកគម្រោងជើងទម្រដែកទល់ពីក្រោម
១ វាយសសរគ្រឹៈដែកH
២ ចាក់បេតុងសរសៃដែកជើងតាង
៣ ដំឡើងជើងទម្រថ្មី ដោយប្រើដែកH
៤ ជួសជុលគ្រឿងបង្គុំចាស់ និងបន្ថែមគ្រឿងបង្គុំថ្មី ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរនៅទីតាំងភូមិសាស្ត្រខាងលើមេត្តាកុំបើករថយន្តឆ្លងកាត់ និងមានការប្រុងប្រយ័ត្នខ្ពស់៕ (ប្រភព៖ ហ្វេសប៊ុក)