សំណាងណាស់!! ក្មេង​តូចៗ០៣នាក់កប់ក្នុងភក់​មួយ​យប់​ អាចរួចផុតពីស្លាប់

(ស្រុកស្ទឹងហាវ)៖ ប្រភពបាន​អោយដឹងថា​ ក្មេងប្រុសតូចៗ០៣នាក់​ ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។​

ក្មេង​ប្រុស​តូច​ៗ​0៣នាក់ត្រូវ​បានសង្គ្រោះជីវិតពីការជាប់កប់នៅក្នុងភក់​ មួយកន្លែងស្ថិតនៅក្បែរផែប្រេងកំពេញ ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ ក្រោយបាត់ខ្លួនអំឡុងពេលម៉ោង៥កន្លះល្ងាច ថ្ងៃ២៧ កក្កដា ឆ្នាំ២០១៩ រហូត​ព្រឹកឡេីងទេីបក្រុមសាច់ញាតិ​និងអ្នក​ភូមិស្វែងរកឃេីញ​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

លោក រស់ កី​ អធិការនគរ​បាល​ស្រុកស្ទឹងហាវបានប្រាប់អ្នក​សារព័ត៌​មាន​អោយដឹងថា​ ក្មេងៗទាំង០៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡាន​ដង្ហែរសព។

លោកបន្តថា​ ក្រោយ​មកក្មេងៗទាំង០៣​នាក់​បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ៕ ដោយ ស័រ