ប្រហែសណាស់!!! មានករណីក្មេងតូចលង់ទឹកស្លាប់ក្នុងធុងជ័រដាក់ទឹកនៅក្នុងបន្ទប់ទឹក

(ត្បូងឃ្មុំ)៖ មានករណីក្មេងលង់ទឹកស្លាប់ ត្រង់ចំណុចភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ០៣ ៈ៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ក្មេងរងគ្រោះបានលង់ទឹកក្នុងធុងជ័រដាក់ទឹក នៅក្នុងបន្ទប់ទឹកបណ្ដាលឲ្យស្លាប់ខណ:ដែលឪពុក កំពុងលក់ដូរ និងម្ដាយ កំពុងដេកលើផ្ទះ។

ជនរងគ្រោះឈ្មោះតូ ស៊ីណាយូណា ភេទប្រុស អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ហារូន តុរស៊ីណា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាមម្ដាយឈ្មោះ គ្រីម រ៉ហ៊ីម៉ះ អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំខាងលើ។

ក្រោយពេលកើតហេតុក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកតែក្មេងរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕ ដោយ ស័រ